**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ឯកឧត្តម គួច ចំរើន អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា របស់មន្ត្រីចំនួន ១២នាក់ ស្រី ០៤នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍អបអរសាទរ និងមានសេចក្តីរំភើបដែលកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលរបស់យើងបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អ ហើយលទ្ធផលរបស់មន្ត្រីយើងបានទទួលការបណ្តុះបណ្តាលនូវជំនាញផ្នែករដ្ឋបាលនៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ៩ខែកន្លងមក ព្រោះការដឹកនាំទាមទារឱ្យមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយមន្ត្រីរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់បានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ ហើយការរៀនធ្វើមន្ត្រីអត់មានសាលាទេ គឺយើងធ្វើបន្តគ្នាតាមបទពិសោធន៍។ ហើយកិច្ចការរបស់យើងត្រូវអនុវត្តស្របទៅនឹងការវិវឌ្ឍថ្មី នៃសង្គមជាតិ ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល យើងកែប្រែការធ្វើការងារតាមទំលាប់ មកធ្វើការងារតាមច្បាប់វិញ។ សម្រាប់កិច្ចការរដ្ឋបាល គឺជាការប្រមូលផ្តុំតាមទំលាប់ ព្រោះរាជរដ្ឋាភិបាលមានប្រព័ន្ធការងារមួយមានស្តង់ដារ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះយើងមានប្រព័ន្ធការងារ ទី១.ការប្រឡងចូលជាមន្ត្រី ទី២.ការបណ្តុះបណ្តាលមន្ត្រី និងការលើកទឹកចិត្ត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា យើងកំពុងគិតគូរពីការដំឡើងថ្នាក់ស្របទៅនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមន្ត្រីក្រុង ស្រុក មន្ទីរមួយចំនួនដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី និងសូមកោតសរសើរមន្ត្រីរបស់យើងដែលបានលះបង់ពេលវេលាដើម្បីចូលរួមការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ម្យ៉ាងទៀតបើតាមលទ្ធផលយើងទាំងអស់គ្នាទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះបានល្អគ្រប់គ្នា។ សង្ឃឹមថា អង្គភាពដែល មានមន្ត្រីរបស់យើងបានធ្វើការបណ្តុះបណ្តាលនាពេលនេះបានរួមចំណែកលើកកម្ពស់ការងារទាំងបរិមាណ និងគុណភាព ធ្វើឱ្យខេត្តរបស់យើងមានធនធានមនុស្សថ្មីបន្ថែមទៀត ស្នើសុំអស់លោក លោកស្រីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលត្រូវយកចំណេះវិជ្ជាជំនាញ ដើម្បីបំរើអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលល្អជាងមុនជាឱកាសសម្រាប់អង្គភាព និងស្ថាប័ន សុំឱ្យអ្នកដែលបានសិក្សាសូមក្តាប់ឱកាសការងារឱ្យបានត្រូវតាំងទស្សនចាត់ចែងដោះស្រាយការងារឱ្យបានសមស្រប និងដាក់ចេញនូវយុទ្ធសាសន៍យុទ្ធវិធីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាឡានុវត្តភាព ដោយសហការបំរើការងារឱ្យចេញជាលទ្ធផលវិជ្ជមាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលទាំង ១២នាក់ ដែលបានបញ្ចប់ការសិក្សា ត្រូវធ្វើជាគំរូល្អសម្រាប់មន្ត្រីរបស់យើងនៅតាមមន្ទីរ អង្គភាព និងសុំឱ្យពិនិត្យមើលការលើកទឹកចិត្ត ការដំឡើងកាំប្រាក់ ទាក់ទងទៅនឹងតួនាទីត្រូវមានការលើកទឹកចិត្តផងដែរ ដើម្បីបង្កើនធនធានមនុស្សបានកាន់តែច្រើន ទន្ទឹមនោះត្រូវធ្វើតាមច្បាប់ កុំធ្វើតាមទំលាប់ដូចមុន។

លោក វណ្ណៈ សោភានុត បានរាយការណ៍ពីកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ពង្រីកចំណេះដឹងពង្រឹងសមត្ថភាព បានបញ្ចប់ការសិក្សាទទួលជោគជ័យទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សារយៈពេល៩ខែ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានចំនួនសរុប ១២នាក់ ស្រី ០៤នាក់ ក្នុងនោះ វគ្គវិក្រឹតការមន្រ្តីមធ្យម មានចំនួន ៩នាក់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល មានចំនួន ២នាក់ និងវគ្គវិក្រឹតការមន្រ្តីក្រមការ ចំនួន១នាក់។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្តម្ភជូនសិក្ខាកាមបញ្ចប់ការសិក្សាសាលាភូមិន្ទរដ្ឋបាលចំនួន ១២នាក់ ក្នុងម្នាក់ទទួលបានថវិកា ១លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង