នាយឧត្តមសេនីយ៍ ទៀ សីហា បណ្តេញនាយទាហាន ២នាក់ទៀត ចេញពីក្របខណ្ឌយោធា ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្រេចបណ្តេញនាយទាហានចំនួន ២នាក់ទៀត ចេញពីក្របខណ្ឌយោធា ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន ។
យោងតាមប្រកាស កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា នាយទាហានទាំង២នាក់ ដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌយោធារួមមាន៖ ១.វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក ។ ទី២.វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕