នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញត្រួតពិនិត្យការហាត់សមរបស់កងទ័ពជើងគោក ត្រៀមប្រារព្ធខួបអនុស្សាវរីយ៍ លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យក្បួនព្យុហយាត្រាសាកល្បងបណ្តាផែនកងទ័ព ដើម្បីត្រៀមលក្ខណៈប្រារព្ធពិធីរំឭកខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំឲ្យថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បណ្តាស្ថាប័នពាក់ព័ន្ធ ត្រូវយកអស់ស្មារតីទទួលខុសត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដែលបានប្រគល់ ដើម្បីឲ្យដំណើរការពិធីប្រារព្ធខួបលើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកទទួលបានជោគជ័យ៕