**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់

កម្ពុជាមិនទទួលយកការឧបត្ថម្ភនិងផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡាគ្រប់រូបភាព

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនទទួលការឧបត្ថម្ភ និងផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡាឡើយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់និងលើកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើន។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ នាព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ ២០២៤នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌កីឡាគ្មានថ្នាំជក់ និងពង្រឹងសមត្ថភាពប្រកួតជាអតិបរមា និងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពរបស់កីឡាករ កីឡាការិនី អ្នករៀបចំ ទស្សនិកជន ជាពិសេសយុវជន និងកុមារពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។
ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ មិនមែនមានតែកម្ពុជានោះទេ គឺលើពិភពលោកបានអនុវត្ដរួចហើយ ដើម្បីលើកម្ពស់វិស័យកីឡាឱ្យមានការរីកចម្រើន។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងខិតខំកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយនាំឱ្យវិស័យកីឡាមានការធ្លាក់ចុះ។
លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់” គឺផ្ដោតសំខាន់ទៅលើការហាមឃាត់មិនឱ្យទទួលការឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬក្រុមហ៊ុនផលិតផលអេចឈ៍ ធី ភី (HTPs)ក្នុងព្រឹត្តិការណ៍កីឡា ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ រួមទាំងហាមមិនឱ្យសហការ ឬផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីណាមួយរបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។
លោកជំទាវបានបញ្ជាក់ថា ក្រសួងអប់រំ បានឱ្យអង្គភាពក្រោមឱវាទក្រសួង អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ សហព័ន្ធកីឡា ក្លឹបកីឡា និងកន្លែងប្រកួតកីឡាទាំងអស់ ត្រូវអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់”ឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់។ រីឯ សហព័ន្ធកីឡា ក្លឹបកីឡា និងកន្លែងប្រកួតកីឡាទាំងអស់ត្រូវបញ្ចូលគោលការណ៍ “កីឡាគ្មានថ្នាំជក់”ទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងថា ផលប៉ះពាល់នៃផលិតផលថ្នាំជក់មានទំហំធំធេង ជាពិសេសបំផ្លាញសុខភាព ទាំងអ្នកប្រើប្រាស់ និងអ្នកនៅជុំវិញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមទាំងអស់គ្នា។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ជាតិនីកូទីន និងសារធាតុ គីមីផ្សេងទៀត ដែលមាននៅក្នុងផ្សែងថ្នាំជក់ធ្វើឱ្យអន់ថយដល់រាងកាយ បង្កការរំខានដល់ការស្រូបយកអុកស៊ី សែន ប៉ះពាល់ដល់ចរន្តឈាម សួត សាច់ដុំ សន្លាក់ និងខួរក្បាល។
លោកបន្ដថា នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយថ្នាំជក់។ ជំងឺទាំងនោះរួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។
សូមបញ្ជាក់ថា គោលការណ៍“កីឡាគ្មានថ្នាំជក់”នេះ ត្រូវបានអនុវត្តន៍ ប្រកបដោយជោគជ័យនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងមក ។ គោលការណ៍“កីឡាគ្មានថ្នាំជក់”នេះ ក៏ជាការបន្តវប្បធម៌កីឡាគ្មានថ្នាំជក់ដែលគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៨៨ មកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង