**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ**ឯកឧត្តម ម៉ែន អេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក**សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង

កម្ពុជា ស្នើសុំកាណាដាជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ និងកិច្ចសហប្រតិបត្តិការលើការងារសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មថែរក្សាសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត (Gregory Smith) អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដា ហើយសង្ឃឹមថា តាមដំណើរទស្សនកិច្ចនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីប្រកបដោយជោគជ័យ។

ពាក់ព័ន្ធដល់កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កម្ពុជា-កាណាដា បានភ្ជាប់ទំនាក់ទំនងតាំងពីឆ្នាំ១៩៥២ ហើយក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ ប្រទេសទាំងពីរបានមានទំនាក់ទំនងល្អជាមួយគ្នា ដោយ ឯកឧត្តម បានថ្លែងអំណរគុណប្រទេសកាណាដា ដែលបានយកចិត្តទុកដាក់គាំទ្រក្នុងការស្វែងរកសន្តិភាពឱ្យកម្ពុជា ជួយកម្ពុជាក្នុងវិស័យមនុស្សធម៌ ពិសេសវិស័យដោះមីន ស្របតាមយុទ្ធសាស្ត្រកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-កាណាដា កន្លងមក តាមរយៈទស្សនកិច្ចរបស់នាវាយោធាកាណាដាកាលពីខែកញ្ញា ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដានាពេលនេះ ដើម្បីចុះហត្ថលេខាជាមួយតំណាងក្រសួងការពារជាតិកម្ពុជា ដែលនេះជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើសុំកាណាដាជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មានសំដៅរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា និងកិច្ចសហប្រតិបត្តិការលើការងារសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មថែរក្សាសន្តិភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានផ្ដល់ឱកាសឲ្យរូបលោកបានចូលជួបសំដែងការគួរសម និងបានស្វែងយល់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការបង្ហាញអំពីឱកាសនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-កាណាដាផងដែរ។

លោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រពីកម្ពុជា ប្រទេសកាណាដាមានឱកាសបានចូលរួមនៅក្នុងកិច្ចប្រជុំក្រុមជំនាញចំនួន ២ គឺក្រុមជំនាញទទួលបន្ទុកជំនួយមនុស្សធម៌សង្គ្រោះនៅពេលមានគ្រោះអន្តរាយ និងក្រុមការងារសន្តិសុខលំហរសមុទ្រ ដោយកាណាដាបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលបានជួយឲ្យប្រទេសកាណាដាបានចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំដ៏សំខាន់ទាំងពីរនេះ។

លោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត បានបន្តថា ដោយមានការពាក់ព័ន្ធលើវិស័យការងារជាច្រើនដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នា ហើយការងារមួយចំនួនស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ប្រទេសកាណាដា សូមស្នើសុំការគាំទ្រពីប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសកាណាដានៅតែបន្តចូលរួមក្នុងកិច្ចប្រជុំនេះបន្តទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង