**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ទេសរដ្ឋមន្រ្តី លី ធុជ ៖ បំណងប្រាថ្នារបស់ប្រជាពលរដ្ឋដើម្បីទទួលបាននូវជីវភាពមួយដែលល្អប្រសើរ គឺជាបេសកម្មចម្បងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងថា បំណងប្រាថ្នារបស់ប្រជាពលរដ្ឋដើម្បីទទួលបាននូវជីវភាពមួយដែលល្អប្រសើរ គឺជាបេសកកម្មចម្បងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកជាការងារអាទិភាព និងបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ។

នេះជាការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត លី ធុជ តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងសំណេះសំណាលជាមួយមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវបេសកកម្មយ៉ាងធ្ងន់ធ្ងរដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយសម្តេចតែងតែផ្សព្វផ្សាយអំពីឧត្តមប្រយោជន៍ និងសក្តានុពលរបស់ប្រទេសជាតិ ក្នុងរាល់ជំនួបនិងវេទិកានានាលើឆាកអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន និងស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយដល់សាធារណជន ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយឱ្យទាន់ពេលវេលា។

តាមនាម ឯកឧត្តមសន្តិបណ្ឌិត ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណចំពោះសមាជិកក្រុមការងាររាជរដ្ឋាភិបាល ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អប្រសើរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលការកសាងទំនាក់ទំនងនេះ ត្រូវតែធ្វើឡើងជាប្រចាំឱ្យមានស្និទ្ធស្នាល និងស្អាតស្អំ។ សមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវចេះជួយគ្នាទៅវិញទៅមក ដោយត្រូវចាត់ទុកថារាល់បញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋដែលទទួលបានហើយ ត្រូវតែមានដំណោះស្រាយដាច់ខាតសម្រាប់បម្រើផលប្រយោជន៍ដល់មូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង