**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

រដ្ឋមន្ត្រីមហាផ្ទៃ៖ មិនត្រឹមតែពលរដ្ឋខ្មែរប៉ុណ្ណោះទេ យន្តការច្រកចេញចូលតែមួយ ក៏ទទួលបានការសាទរពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ យន្តការច្រកចេញចូលតែមួយ ក៏ទទួលបានការសាទរពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ជាដៃគូផងដែរ តួយ៉ាងរដ្ឋាភិបាលស្វីស រដ្ឋាភិបាលអាល្លឺម៉ង់ និងធនាគារពិភពលោក ។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមករា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា លើកឡើងយន្តការច្រកចេញចូលតែមួយ បាននិងកំពុងដំណើរការនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រយៈពេល១៣ឆ្នាំមកហើយ ដោយទទួលបានការពេញចិត្ត និងអបអរសាទរជាអតិប្បមា ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវានានា ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា មិនត្រឹមតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ យន្តការច្រកចេញចូលតែមួយ ក៏ទទួលបានការសាទរពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ជាដៃគូផងដែរ តួយ៉ាងរដ្ឋាភិបាលស្វីស រដ្ឋាភិបាលអាល្លឺម៉ង់ និង ធនាគារពិភពលោក សុទ្ធតែបង្ហាញការទទួលស្គាល់ដូចៗគ្នា អំពីគុណភាពនិងភាពលឿនរហ័ស ធៀបនឹងបណ្ដាប្រទេស ក្នុងតំបន់អាស៊ាន លើការពង្រីកយន្តការពីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតបច្ចុប្បន្នកំពុងបន្តពង្រីកដល់ថ្នាក់ឃុំ សង្កាត់ ។
ផ្ទាំងពាណិជ្ជកម្ម

ឯកឧត្ដមអភិសន្តិបណ្ឌិតបន្ថែថា គិតត្រឹមដើម ឆ្នាំ២០២៤ នេះ គ.ជ.អ.ប. បានសម្របសម្រួល ការផ្ទេរមុខងារ ជាមួយក្រសួង-ស្ថាប័ននានា បានប្រមាណ ជាង៨០០មុខងារ ខណៈរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្ដេជ្ញាចិត្ត ក្នុងការពង្រីកការផ្ទេរមុខ ងារបន្ថែមទៀតជាជំហ៊ានៗ ជាក់ស្ដែងនៅដើមឆ្នាំ២០២៤នេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានទទួលការផ្ទេរមុខងារ គ្រប់គ្រងវិស័យអប់រំ ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តថែរក្សាការពារសុខសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រកបានដោយកម្រ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ការអនុវត្តកម្មវិធីស្ដង់ដារ សាលារៀន គម្រូរបស់រាជរដ្ឋាភិបាល ការបន្តប្រយុទ្ធប្រឆាំង គ្រឿងញៀន ការថែរក្សាការពារទ្រព្យសម្បត្តិសាធារណៈ រួមទាំងសមិទ្ធផល ដែលសម្ពោធនាថ្ងៃនេះ ព្រមទាំងបានអំពាវនាវមាតាបិតា និងអាណាព្យាបាលបន្តការជំរុញ និងគាំទ្រកូនចៅឱ្យបានបន្តការសិក្សា យ៉ាងហោចណាស់ចប់ថ្នាក់ទី១២ ៕

អត្ថបទដែលជាប់ទាក់ទង