**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម

ឯកឧត្ដម កែ​ គឹមយ៉ាន​ ណែនាំសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ថែរក្សាសុខភាព និងត្រៀមឯកសារនានាសម្រាប់ទៅបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ នៅថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២៤ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកល ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ក្នុងពិធីនោះ ក៏មានវត្តមានចូលរួមផងដែរពីឯកឧត្ដម ប៉ុល លឹម ប្រធានក្រុមការងារសមាជិកព្រឹទ្ធសភា ភូមិភាគ៤ និងឯកឧត្ដម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងនាមក្រុមការងារក្នុងឱកាសនោះ ឯកឧត្ដម​ កែ​ គឹមយ៉ាន​ បានពាំនាំការសួរសុខទុក្ខ ថ្លែងអំណរគុណ​ និងកោតសរសើរពីថ្នាក់ដឹកនាំ​កំពូលពិសេសសម្តេចតេជោ ហ៊ុន​ សែន​ ប្រធានគណបក្ស ជូនចំពោះសមាជិក​ទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរួមសាមគ្គីការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ គាំទ្រ និងអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលគ្រប់អាណត្តិ បន្តការអភិវឌ្ឍន៍មូលដ្ឋានខេត្តបន្ទាយមានជ័យ បានរីកចម្រើន និងបានសាទរចំពោះបេក្ខជនដែលទទួលបានសេចក្តីទុកចិត្តពីបក្សចាត់ឲ្យឈរឈ្មោះជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៤។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម កែ​ គឹមយ៉ាន​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណបក្សខេត្តសម្រេចបាន និងលើកទិសដៅការងារស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ជាពិសេសការខិតខំសម្រេចបាននូវជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ប្រសូតបានរាជរដ្ឋាភិបាលដែលបាននឹងកំពុងធ្វើដំណើរក្នុងជំហរដ៏រឹងមាំឆ្ពោះកាន់អនាគតភ្លឺស្វាង សុទិដ្ឋិនិយម និងក្តីសង្ឃឹមសម្រាប់ប្រជាជនគ្រប់ៗរូប។ បន្តអភិវឌ្ឍ ឃុំ សង្កាត់ តាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ​ ផ្ទេរមុខងារ ធនធាន​ ចាត់ចែង ដោះស្រាយ​ បម្រើប្រជាជន​បានកាន់តែប្រសើរ។

ជាមួយនឹងការណែនាំឱ្យប្រតិបត្តិតាមប្រតិទិនបោះឆ្នោត​ ឯកឧត្ដម​ កែ​ គឹមយ៉ាន​ បានណែនាំសមាជិកព្រឹទ្ធសភាបច្ចប្បន្នបន្តធ្វើសកម្មភាពឲ្យបានទៀងទាត់ ចុះជួបលើកទឹកចិត្តដោយផ្ទាល់ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ចលនាអង្គបោះឆ្នោតបន្ថែម ហើយសមាជិក សមាជិកាក្រុមប្រឹក្សា ឃុំ សង្កាត់ត្រូវបន្តសហការជួយគាំទ្រដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការត្រៀមឯកសារនានាសម្រាប់ទៅបោះឆ្នោត  ថែរក្សាសុខភាព និងបន្តចូលរួមអភិវឌ្ឍមូលដ្ឋាន ដោះស្រាយរាល់សំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរថែមទៀត។

ក្នុងពិធីនោះដែរ មានការបង្ហាញខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ទាំងពេញសិទ្ធិ និងបម្រុងចំនួន២០រូប ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង