រដ្ឋលេខាធិការក្រសួងការបរទេស ជួបតំណាងថ្មីរបស់ WHO ពិភាក្សាសំដៅលើកកម្ពស់សេវាសុខភាព និងសុខមាលភាព របស់ប្រជាជនកម្ពុជា
ភ្នំពេញ៖ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតជូន លោកស្រី Jaana Marianna Trias តំណាងថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ លោកស្រី Jaana Marianna Trias បានប្រគល់លិខិតសារតាំង ជូនលោកជំទាវរដ្ឋលេខាធិការ យ៉ិនទៀង ពុទ្ធិរស្មី។
ទន្ទឹមនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីវឌ្ឍនភាពការងាររបស់អង្គការ WHO នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតលើវិស័យសុខាភិបាល សំដៅលើកកម្ពស់សេវាសុខភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ៕