**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គ.ជ.ប ណែនាំពីកម្មវិធីផ្សព្វផ្សាយគោលនយោបាយគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពី កម្មវិធីនយោបាយរបស់ខ្លួន ខណៈការឃោសនារកសំលេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទៅឱ្យគណបក្សនយោបាយ ត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោង ដែលខ្លួនមានសម្រាប់លក់ ឬជួលក្នុងរយៈពេល១ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់លក់ ឬជួលក្នុងរយៈពេល១៤ថ្ងៃ នៃដំណាក់កាលឃោសនាបោះឆ្នោត។

ជាមួយគ្នានេះ លោក ម៉ុក ដារ៉ា បានបន្តថា ក៏ត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈ អំពីតម្លៃលក់ ឬជួលនោះ និងត្រូវផ្តល់ព័ត៌មានដល់ គ.ជ.ប អំពីឈ្មោះគណបក្សនយោបាយដែលបានទិញ ឬជួលម៉ោងផ្សាយ។

មន្ត្រីជាន់ខ្ពស់ គ.ជ.បរូបនេះ បានបន្តថា ការលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយ ត្រូវផ្អែកទៅតាមគោលការណ៍ស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ។ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ពុំទទួលខុសត្រូវចំពោះខ្លឹមសារនៃការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយឡើយ។ គណបក្សនយោបាយត្រូវទទួលខុសត្រូវចំពោះខ្លឹមសារនៃការឃោសនារបស់ខ្លួន។
ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវគោរពតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោលការណ៍នេះ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

បន្ថែមពីនេះ ក្នុងករណី គ.ជ.ប រកឃើញថា ខ្លឹមសារនៃការឃោសនារំលោភលើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ.ជ.ប មានសិទ្ធិស្នើឱ្យគណបក្សនយោបាយធ្វើការកែតម្រូវ ហើយប្រសិនបើនៅតែមិនព្រមកែតម្រូវ គ.ជ.ប មានសិទ្ធិដកហូត ឬបញ្ឈប់លែងឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍នោះធ្វើការផ្សព្វផ្សាយនូវខ្លឹមសារឃោសនាបោះឆ្នោតទាំងស្រុង និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ដោយឡែក សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានបំណងរៀបចំកម្មវិធីសំណួរ ចម្លើយ ឬកិច្ចពិភាក្សាអាចពិគ្រោះយោបល់ជាមួយគណៈកម្មធិការសម្រសម្រួលកម្មវិធីផ្សព្វផ្សាយ អប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្សនយោបាយមុននឹងចាប់ផ្តើមធ្វើកម្មវិធីនេះ លើបញ្ហាមួយចំនួនដូចជា៖
*លក្ខណៈបច្ចេកទេសដែលត្រូវរៀបចំធ្វើ
*ប្រធានបទ ឬសំណួរដែលត្រូវដាក់ជូនគណបក្សនយោបាយ
*ការសម្របសម្រួលទីតាំងប្រជុំ សន្តិសុខ និងសុវត្ថិភាព។
លោកបានបញ្ជាក់ថា អ្នកគ្រប់គ្រងកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សត្រូវតែអព្យាក្រឹត និងមិនលម្អៀង
*ការផ្សព្វផ្សាយកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា អំពីគោលនយោបាយរបស់គណបក្សពុំតម្រូវឱ្យមានលិខិតយល់ព្រមពី គ.ជ.ប ឡើយ។ ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធីនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានកំហុសលើដំណើរការនៃការផ្សាយកម្មវិធី
*សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវគោរពច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងគោលការណ៍នេះ។

យោងតាមប្រតិទិនរបស់គ.ជ.ប បានបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ហើយគណបក្សនយោបាយចំនួន៤ ដែលត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោតអសកលនេះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, និងគណបក្សហ៊្វុនស៊ិនប៉ិច។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្នចំនួន ១២៥នាក់ ក្នុងនោះស្ត្រី១៧នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួន ១១,៦២២នាក់ ក្នុងនោះស្ត្រី ២,៥៦៨នាក់៕

អត្ថបទដែលជាប់ទាក់ទង