**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ឧត្តមសេនីយ៍ឯក សុខ វាសនា ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំនៃនាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញជួបសំណេះសំណាល និងសួសុខទុក្ខជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី។

នាឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើ និងសំណូមពរឲ្យប្រធានអង្គភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរជនបរទេសទាំងអស់ ដែលចេញ-ចូល តាមច្រកទ្វារអន្តរជាតិនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានពន្យល់បន្ថែមជូនដល់មន្ត្រីទាំងអស់ពីគោលនយោបាយបញ្ចកោណលើកទី១ ដែលទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីច្រកទ្វារ អប់រំឲ្យយល់ពីការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសទាក់ទងជាមួយការងារសម្រួលបែបបទ អាកប្បកិរិយាល្អ ចំពោះភ្ញៀវ ដើម្បីរួមចំណែកអនុវត្តនយោបាយទេសចរណ៍ជាតិ ជាពិសេសអប់រំពីការអនុវត្តវិន័យ សាមគ្គីភាពផ្ទៃក្នុង និងការខិតខំយកចិត្តទុកដាក់ធ្វើការងារ សហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្តថា ត្រូវខិតខំកែសម្រួលក្រើនរំលឹកដាស់តឿនឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងសូមឲ្យប៉ុស្តិ៍ត្រៀមរៀបចំពិនិត្យសារធាតុញៀនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ ត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យ អាកប្បកិរិយា គុណធម៌ និងបង្កើនសមត្ថិភាពមន្ត្រីដែលចេះភាសាបរទេស និងជំនាញបានល្អប្រសើរ ព្រមទាំងទីកន្លែងធ្វើការ បញ្ជរប្រថាប់ត្រា និងការសម្របសម្រួលដោយគ្មានលក្ខខណ្ឌ ហើយដោយមិនមានការគៀបសង្កត់ មិនមានការទារប្រាក់នានាខុសពីការកំណត់របស់រដ្ឋាភិបាល ដើម្បីសម្របសម្រួលបានទាន់ពេលវេលាជូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែន។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់ទៀតថា មន្ត្រីនគរបាលទាំងអស់ ត្រូវមានវគ្គបណ្ដុះបណ្ដាលជំនាញជូនមន្រ្តីប៉ុស្តិ៍ មន្រ្តីផ្ដល់ទិដ្ឋាការ ដើម្បីបង្កើនសមត្ថភាព រៀបចំសកម្មភាពផែនការងារ សម្រាប់អនុវត្តដល់ការងារអន្តោប្រវេសន៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង