**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

សិស្សវិទ្យាល័យ ៤២រូបរបស់កម្ពុជា ធ្វើដំណើរទៅកាន់សាកលវិទ្យាល័យ លំដាប់កំពូលមួយ នៅចិន ដើម្បីបំពេញទស្សនកិច្ចសិក្សារយៈពេល ១០ថ្ងៃ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ គ្រូ និងសិស្សវិទ្យាល័យមកពីប្រទេសកម្ពុជា សរុបចំនួន៤២រូប បានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សារយ:ពេល១០ថ្ងៃ ទៅកាន់សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (Harbin Institute of Technology) ក្នុងទីក្រុងហាប៊ីន ខេត្តហៃឡុងជាំង ប្រទេសចិន។
ដំណើរទស្សនកិច្ចសិក្សានេះបានកើតឡើងតាមរយ:សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (HIT) និងបណ្តាលវិទ្យាល័យក្នុងប្រទេសកម្ពុជាមួយចំនួន។

គួរបញ្ជាក់ថា សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន គឺជាសាកលវិទ្យាល័យលំដាប់កំពូលមួយ ក្នុងចំណោមសាកលវិទ្យាល័យលំដាប់កំពូលទាំង៩ (C9 League) របស់ប្រទេសចិន ក៏ជាសាកលវិទ្យាល័យលំដាប់ទី៤ ក្នុងពិភពលោកសម្រាប់ជំនាញវិស្វកម្ម (តាមរយៈ US News) និងជាសាកលវិទ្យាល័យលំដាប់ទី១ ក្នុងប្រទេសចិន សម្រាប់ជំនាញលំហអាកាស។ បច្ចុប្បន្នមាននិស្សិតកម្ពុជាកំពុងសិក្សាប្រមាណ៥០រូប លេីជំនាញវិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រងជាដើម។
ក្នុងដំណើរទស្សនកិច្ចនេះ គ្រូ និងសិស្សមកពីវិទ្យាល័យ នៃប្រទេសកម្ពុជាទាំង៤២រូប បានចូលរួមថ្នាក់សិក្សាស្វែងយល់អំពីភាសាចិន វប្បធម៌ ទំនៀមទំលាប់ សិល្បៈប្រពៃណី និងការរស់នៅរបស់ប្រទេសចិន និងជនជាតិចិនជាដើម។

មិនតែប៉ុណ្ណោះ គ្រូ និងសិស្សគ្រប់រូប បានធ្វើការទស្សនា សារមន្ទីជាតិរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីនដែលមានប្រវត្តិចាប់តាំងពីឆ្នាំ១៩២០ ដែលមកដល់បច្ចុប្បន្ន មានអាយុ១០៣ឆ្នាំមកហើយ សារៈមន្ទីអវកាសរបស់សាកលវិទ្យាល័យ ទីធ្លាបរិវេណសាកលវិទ្យាល័យ អាហារដ្ឋាន និងកន្លែងស្នាក់នៅរបស់និស្សិតដែលសិក្សានៅសាកលវិទ្យាល័យនេះទៀតផង។ លើសពីនេះទៅទៀត ពួកគាត់ក៏បានទៅទស្សនកិច្ចសិក្សាមន្ទីពិសោធន៍ មន្ទីឆ្នៃប្រឌិត និងមន្ទីស្រាវជ្រាវរបស់សាកលវិទ្យាល័យធំៗជាច្រេីន និងថែមទាំងបានអនុវត្តន៍ផ្ទាល់ នូវការពិសោធន៍មួយចំនួន ដើម្បីឲ្យមានការយល់កាន់តែច្បាស់អំពីសារៈសំខាន់របស់ជំនាញវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសចិន។

ក្រៅពីដំណើរទស្សនកិច្ចសិក្សា នៅក្នុងសាកលវិទ្យាល័យ គ្រូ និងសិស្សគ្រប់រូបក៏បានធ្វើដំណើរកំសាន្តក្នុងទីក្រុងហាប៊ីន និងតំបន់សំខាន់ៗក្នុងទីក្រុងយ៉ាងកក់ក្តៅជាទីបំផុត។ ពួកគាត់បានទស្សនកិច្ចតំបន់សំខាន់ៗដូចជា មជ្ឈមណ្ឌលរៀបចំប្លង់ម៉េរបស់ទីក្រុងហាប៊ីន (Harbin Planning Exhibition Hall), ផ្លូវរុស្សី (Centre Street/Russian Street), សួនខ្លាស៊ីប៊ីរី(Siberia Tiger Zoo) និងវិមានព្រិល និងទឹកកក់ធំជាងគេបំផុតក្នុងពិភពលោក (Ice and Snow World Festival)ដែលស្ថិតនៅសីតុណ្ហភាពចន្លោះពី-15 ទៅ-30អង្សាសេ គ្រប់ដណ្តប់ដោយវាលព្រិល រូបចម្លាក់ព្រិលធំៗ និងដុំទឹកកកំរាស់ជាង១ម៉ែត្រ សង់ជាអាគារ និងកន្លែងកំសាន្តផ្សេងៗជាច្រើនទៀត។

ដំណើរទស្សនកិច្ចនេះ បានដំណើរការយ៉ាងរលូន ជោគជ័យនិងទទួលបានផ្លែរផ្កាល្អជាទីបំផុតសម្រាប់គ្រូ និងសិស្សដែលបានចូលរួម ដើម្បីពង្រីកចំណេះដឹង ពង្រឹងបទពិសោធន៍ និងយល់កាន់តែច្បាស់អំពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសចិន ដើម្បីជាកត្តាលីករ និងជាកម្លាំងចិត្តសម្រាប់សិស្សគ្រប់រូបឲ្យកាន់តែខិតខំប្រឹងប្រែងសិក្សា និងព្យាយាមអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាទំពាំងស្នងឬស្សី ដ៏មានគុណភាពរបស់ប្រទេសជាតិនាពេលខាងមុខ។

លទ្ធផលនេះ គឺកើតមានឡើងដោយសារការគាំទ្រពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ការគាំទ្រពីវិទ្យាល័យនៅកម្ពុជា ការសហការយ៉ាងល្អពីសំណាក់គ្រូ និងសិស្សដែលបានចូលរួម និងជាពិសេសដោយមានការដឹកនាំ និងសម្របសម្រួលដំណើរទស្សនកិច្ចទាំងមូលនេះបានយ៉ាងល្អពី និស្សិតខ្មែរឆ្នើមប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឈ្មោះ ពិន ប្រាកដ ដែលកំពុងសិក្សាឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ក៏ជានិស្សិតទទួលបន្ទុកកិច្ចការងារកម្ពុជាប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ព្រមទាំងមានការចូលរួមស្ម័គចិត្តពីនិស្សិតកម្ពុជាដ៏ទៃទៀត ដែលកំពុងសិក្សានៅទីនោះផងដែរ។ ប្រសិនបេីមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុក: Harbin Institute of Technology Alumni Association of Cambodia៕

អត្ថបទដែលជាប់ទាក់ទង