ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញទូរទស្សន៍
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញទូរទស្សន៍ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន ។
សូមជម្រាបជូនថា កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ផងដែរ។