**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

កាកបាទក្រហមកម្ពុជា សម្រេចកសាងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីពង្រឹងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយក នាយករង ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជន នៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១០ និងឯកជនចំនួន ១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីនៃក្រុមការងារអភិវឌ្ឍន៍ស្ថាប័ននៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ការរៀបចំនូវកិច្ចប្រជុំខាងលើនេះ គឺបានធ្វើឡើងរយៈពេលពីរថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្ដម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ, អង្គប្រជុំបានសម្រេច និងឯកភាព ក្នុងការកសាងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៤,៣០០នាក់ (ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១០ ត្រូវពង្រឹងកម្លាំងយុវជនចំនួន ២,២៤៤នាក់, គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១៤ ត្រូវពង្រឹងកម្លាំងយុវជនចំនួន ២០៥៦នាក់) ដែលយុវជនថ្មីទាំងអស់នេះ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ស្តីពី ១៖ ប្រវត្តិចលនាអន្ដរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ២៖ មូលដ្ឋានគ្រឹះវិជ្ជាសង្គ្រោះបឋម និង៣៖ គោលនយោបាយ តួនាទី ភារកិច្ចរបស់យុវជន អ្នកស្ម័គ្រចិត្ត។

បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលខាងលើនេះរួច, យុវជនទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសម្គាល់ខ្លួន និងការបំពាក់ឯកសណ្ឋាន ដើម្បីបំពេញតួនាទី-ភារកិច្ចជាយុវជនកាកបាទក្រហមកម្ពុជា ជាមិត្តអប់រំមិត្ត ជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន បំពេញសកម្មភាពការងារមនុស្សធម៌នៅតាមគ្រឹះស្ថានឧត្តមសិក្សារៀងៗខ្លួន និងក្នុងការងារសង្គមផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង