**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូ អភិវឌ្ឍន៍ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

ភ្នំពេញ​៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partner on HIV and AIDS in Cambodia)។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមាន កិច្ចសន្ទនាបច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងទិសដៅបញ្ចប់ អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនាឆ្នាំ២០២៥។

កិច្ចប្រជុំក៏មានគោលបំណងរួមគ្នាពិចារណាអំពីការធ្វើឱ្យសម្រេចនូវគោលដៅដែលបានឯកភាព និងធានានិរន្តភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDSប្រចាំកម្ពុជា ជាសហប្រធាន។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន សមាជិក សមាជិកា ក្រុមការងារ បច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលជា តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ប្រទេស ម្ចាស់ជំនួយជាដៃគូអភិវឌ្ឍន៍ (សហរដ្ឋអាម៉េរិក) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, WHO, UNDP, USAID, PEPFAR, CCC, CRS, KHANA, HACC, RHAC, CPN+) ព្រមទាំងប្រជាជនគន្លឹះ និងយុវជន សរុបចំនួន ជាង៥០រូប។

កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម ៖
១) ពិនិត្យឡើងវិញនូវសមាជិកភាព តួនាទីភារកិច្ចនៃ ក្រុមការងារបច្ចេកទេសរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
២)ការរួមចំណែកនៃឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការជាតិអភិវឌ្ឍន៍សង្គម ឆ្នាំ២០២៤-២០២៨ ដោយពិនិត្យមើលនូវសូចនាករសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨
៣) ទីដៅ (Milestones) សម្រាប់ឆ្នាំ២០២៤ និងកាលវិភាគ សម្រាប់ក្រុមការងារបច្ចេកទេសរួមរាជរដ្ឋាភិបាល-ដៃគូ អភិវឌ្ឍន៍ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
៤) គោលនយោបាយជាតិបញ្ចប់អេដស៍ និងនិរន្តភាពនៃ ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាដោយសារយើងមានសសរស្តម្ភ៣សំខាន់ ៖ ភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ។ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាបានខកខានមួយរយៈ។ ប៉ុន្តែ នៅក្នុងនីតិកាលថ្មីនេះយើងធ្វើឱ្យមានដំណើរការឡើងវិញ ដើម្បីជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ និងដាក់ទិសដៅ ដែលដៃគូអភិវឌ្ឍអាចផ្តល់មតិណែនាំ ក្នុងក្របខ័ណ្ឌសម្របសម្រួលថ្នាក់ជាតិ តាមគោលការណ៍គន្លឹះបីមួយរបស់អង្គការUNAIDS ៖ ផែនការសកម្មភាពអេដស៍តែមួយ ស្ថាប័នជាតិដឹកនាំសម្របសម្រួលជាពហុវិស័យតែមួយ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃរបស់ប្រទេសតែមួយ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានវិនិយោគក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងពេលដែលជំនួយពីខាងក្រៅមានការថយចុះ។ ចុងក្រោយនេះ រាជរដ្ឋាភិបាលបានចូលលរួមថវិកាទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ប្រមាណ៧០% ដើម្បីចែកជូនដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ការចំណាយក្នុងការ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មាន ប្រមាណ៨០០លានដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង