ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសភាព ថ្នាក់ដឹកនាំអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ១៧រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្មីៗនេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងផ្តល់ឋានៈដល់សមាសភាព ថ្នាក់ដឹកនាំអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ១៧រូប ដឹកនាំដោយឯកឧត្ដម ទិត សុធា។
សមាសភាពនេះ មានឋានៈស្មើចាប់ពីអគ្គនាយក រហូតដល់រដ្ឋមន្រ្តី ក្នុងនោះឯកឧត្ដម ទិត សុធា ជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានផ្តល់ឋានៈស្មើរដ្ឋមន្រ្តីផងដែរ៕