ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបជាមួយ នាយកប្រតិបត្តិ ក្រុមហ៊ុន Ecole 42 ដើម្បីពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបជាមួយ លោកស្រី Sophie Viger នាយកប្រតិបត្តិ ក្រុមហ៊ុន Ecole 42 ដើម្បីពិភាក្សាការងារ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Ecole 42 ជាប្រភេទក្រុមហ៊ុនមិនស្វែងរកប្រាក់ចំណេញដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្រុមហ៊ុនបានផ្តោតសំខាន់ លើការបង្កើតសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកព័ត៌មានវិទ្យា សម្រាប់សិស្សានុសិស្សដែលអាយុចាប់ពី១៨ឆ្នាំឡើង ដោយមិនគិតថ្លៃ ៕