**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រុស្ស៊ី និងនីហ្សេរីយ៉ា ព្រមព្រៀងក្នុងបង្កើតទំនាក់ទំនងយោធាជាមួយគ្នា

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៦ ខែមករានេះថា ប្រទេសរុស្ស៊ី និងនីហ្សេរីយ៉ា ដែលស្ថិតនៅក្រោមការគ្រប់គ្រងយោធា ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំមុន បានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការយោធា។

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Yunus-Bek Yevkurov និង Alexander Fomin បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិ Niger Salifu Modi កាលពីថ្ងៃអង្គារ។

ក្រសួងបានបន្តថា ភាគីបានកត់សម្គាល់ពីសារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-នីហ្សេរីយ៉ាក្នុងវិស័យការពារជាតិ ហើយបានយល់ព្រមបង្កើនសកម្មភាពរួមគ្នាដើម្បីធ្វើឱ្យមានស្ថិរភាពស្ថានភាពក្នុងតំបន់។ ក្រសួងបានបន្ថែមថាវាមានបំណងបន្តការសន្ទនាលើការបង្កើនការត្រៀមខ្លួនប្រយុទ្ធ របស់យោធានីហ្សេរីយ៉ា។

ក្រុមប្រឹក្សាយោធារបស់ប្រទេសនីហ្សេរីយ៉ា ដឹកនាំដោយឧត្តមសេនីយ Abdourahamane Tiani បានឡើងកាន់អំណាច បន្ទាប់ពីបានទម្លាក់ប្រធានាធិបតី Mohamed Bazoum ក្នុងខែកក្កដា ឆ្នាំ២០២៣។

របបយោធារបស់នីហ្សេរីយ៉ាបានបណ្តេញកងទ័ពបារាំងចេញ និងកាត់ផ្តាច់កិច្ចព្រមព្រៀងសន្តិសុខជាមួយសហភាពអឺរ៉ុប ដែលធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិចព្រួយបារម្ភថា ប្រទេសនេះអាចក្លាយជាមូលដ្ឋានថ្មីសម្រាប់រុស្ស៊ីនៅក្នុងតំបន់។

លោក Ali Mahamane Lamine Zeine នាយករដ្ឋមន្ត្រីដែលតែងតាំងដោយរបបយោធារបស់នីហ្សេរីយ៉ាក៏បានមកដល់ក្រុងម៉ូស្គូដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Zeine មានបំណងពិភាក្សាពីការពង្រីកភាពជាដៃគូជាមួយរុស្ស៊ីក្នុងវិស័យការពារជាតិ កសិកម្ម និងថាមពល។

ទុនបំរុងអ៊ុយរ៉ាញ៉ូម និងប្រេងរបស់នីហ្សេរីយ៉ា និងតួនាទីសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងតំបន់ Sahel ផ្តល់ឱ្យវានូវសារៈសំខាន់សេដ្ឋកិច្ច និងយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិក អឺរ៉ុប ចិន និងរុស្ស៊ី។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង