**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

អាជ្ញាធរមីន និងក្រសួងការបរទេសចិន ចុះអនុស្សរណៈយោគយល់ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរមីន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌។

ពិធីចុះអនុស្សរណៈយោគយល់នេះ ក្រសួងការបរទេសចិន តំណាងដោយ លោក MA Shengkun អគ្គនាយករង នៃនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន និងអាជ្ញាធរមីន តំណាងដោយ ឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានអាជ្ញាធរមីន។

ពិធីនេះផងដែរ មានការចូលរួម ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំណាងក្រសួងការបរទេសកម្ពុជា ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា អនុស្សរណៈនៃការយោគយល់ រវាងក្រសួងការបរទេសចិន និងអាជ្ញាធរមីន នាថ្ងៃនេះ ពិតជាបានរួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមីននៅកម្ពុជា ស្របតាមចក្ខុវិស័យ និងការតាំងចិត្តខ្ពស់របស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកាត់បន្ថយហានិភ័យនានាដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតាមសហគមន៍ សង្រ្កោះជីវិតប្រជាជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះប្រទេសចិន ដែលបានចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌ ជាគោលដៅកិច្ចសហប្រតិបត្តិការអាទិភាពមួយ សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល។

តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោក MA Shengkun និងគណៈប្រតិភូ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ ព្រមទាំងបានថ្លែងអរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសចិន ដែលបានផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ រួមទាំងការផ្តល់ការបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា រយៈពេលជាង៣០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងវិស័យសកម្មភាពមីន ជួយសង្រ្គោះអាយុជីវិត និងបានប្រែក្លាយដីចម្ការមីន ឱ្យក្លាយជាដីដាំដុះ ធ្វើស្រែចម្ការ លំនៅដ្ឋាន និងដីដែលផ្តល់នូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ប្រទេសចិន គឺជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៨ ប្រទេសចិន បានផ្តល់ហរិញ្ញប្បទានឥតសំណងចំនួន ១៤,៤លានដុល្លារអាមេរិក និងបានធ្វើការបោសសម្អាតមីន និងគ្រាប់ ក្នុងទំហំផ្ទៃដីជាង ១០៧គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលមីន និងគ្រាប់ចំនួន ៧៧.៩៥៤គ្រាប់ ព្រមទាំងបានផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋប្រមាណជា ១.៥លាននាក់។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសចិនបន្តជួយគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមការស្នើសុំរបស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា(ស៊ីម៉ាក់)។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែង និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចឲ្យបាន “កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥”។ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងអាចទទួលបានជោគជ័យក្នុងផែនការបោសសម្អាតមីនឱ្យអស់ពីទឹកដី ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលជាសេនាធិការតែមួយគត់ ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល វិស័យសកម្មភាពមីនទូទាំងប្រទេស ត្រូវការជាចំាំបាច់នូវជំនួយពីមហាមិត្តចិន។

ក្នុងពិធីចុះអនុស្សារណៈនេះ ភាគីចិន បានប្រគល់នូវសម្ភារមួយចំនួន ជូនមកអាជ្ញាធរមីន ដើម្បីចាត់ចែង និងបម្រើក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន៖ តង់ ៣០០គ្រឿង, ម៉ាស៊ីនរាវមីន ៩០គ្រឿង, សម្ភារៈដោះមីន ៩០គ្រឿង, សម្ភារៈសុវត្ថិភាពដោះមីន ៩០កំប្លេរ, កុំព្យូទ័រយួរដៃ ២០គ្រឿង និងTablet ២០គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង