**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​អង្គភាពប្រឆាំងអំពើពុករលួយ​​ក្នុង​យុទ្ធនាការ​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌

ភ្នំពេញ៖ នៅរសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជាប្រធានគណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការជំរុញ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និងដោះស្រាយ​ភាព​មិនប្រក្រតី​នៅតាមតុលាការ បានដឹកនាំ​​​សមាជិក​គណៈបញ្ជាការ ជួបប្រជុំ​ការងារ​​​ជាមួយ​​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង​សហការី។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បានជម្រាបជូន​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ព្រមទាំង​អង្គប្រជុំ អំពី​​​ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌​របស់​រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃ​រដ្ឋសភា ជាពិសេស យុទ្ធនាការ​ចំនួន ២ ដែល​ក្រសួងយុត្តិធម៌​បាន​ដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤​កន្លងទៅ គឺ​យុទ្ធនាការ​ជំរុញ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និងដោះស្រាយ​ភាព​មិនប្រក្រតី​នៅតាមតុលាការ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​​​បាន​គូសបញ្ជាក់ថា ការដាក់ចេញ​យុទ្ធនាការនេះ គឺ​ធ្វើ​ទៅតាម​ការ​ប្រគល់​ភារកិច្ចរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​កំណត់​យក​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជា​អាទិភាពនយោបាយ​ដ៏សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា។

ទន្ទឹមនឹង​ការអនុវត្ត​​យុទ្ធនាការ​ទាំង២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏​បានគូសបញ្ជាក់ផងដែរ អំពី​វិធានការ​ដាច់ខាត ដែល​ត្រូវអនុវត្ត​ចំពោះ​សំណុំរឿង ៣ប្រភេទ គឺ​​ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និង​អត្រានុកូលដ្ឋាន ដែល​ជាកិច្ចការអាទិភាព​ ដែលចាំបាច់ត្រូវតែដោះស្រាយ​ដោយ​តម្លាភាព ភាពត្រឹមត្រូវ​តាមច្បាប់ និង​ភាពម៉ឺងម៉ាត់ ស្របតាមទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវ​នៃ​វិស័យ​យុត្តិធម៌​ចំពោះមុខ​ប្រជាជន​ និង​សង្គមជាតិ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ដើម្បី​សម្រេច​ទៅតាម​បំណងប្រាថ្នា​របស់​ សម្តេចមហាបវរធិបតី ​ប្រមុខរាជរដ្ឋាភិបាល, ក្រសួង​យុត្តិធម៌​មាន​ភាព​ចាំបាច់ ក្នុង​ការ​អនុវត្តយុទ្ធនាការ​ទាំង ២ ក៏ដូចជា ចាត់វិធានការ​​លើ​សំណុំរឿងទាំង ៣ប្រភេទ ​ដោយ​ភាពម៉ឺងម៉ាត់ ដោយ​ប្រកាន់ខ្ជាប់តាម​អភិក្រម​របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការកែទម្រង់ណា​មួយដែលងាយស្រួលនោះទេ ការកែទម្រង់​ដែលជោគជ័យ​ត្រូវផ្អែក​លើ​កត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវមានចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវមានការចូលរួម​ដោយ​ស្មោះត្រង់ និង​ (ទី៤)-ត្រូវមានការលះបង់, និង​​​អភិក្រម​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ក្នុង​ស្មារតី​ទទួលខុសត្រូវខ្ពស់ និង​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយឆ្លៀតយក​យុទ្ធនាការ ដើម្បី​ស្វះស្វែងរកផលប្រយោជន៍​ដោយខុសច្បាប់។

ដើម្បី​​អនុវត្ត​ដោយម៉ឺងម៉ាត់ និង​ប្រកបដោយប្រសិទ្ធភាពខ្ពស់​​នូវ​ការកែទម្រង់​នេះ, ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​​ស្នើសុំ​​ការ​គាំទ្រ និង​កិច្ចសហការ​ ពី​សំណាក់​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ទាំងនៅក្នុង​ការអនុវត្ត​យុទ្ធនាការ​ទាំង ២ ក៏ដូចជា ការអនុវត្តវិធានការ​ដាច់ខាត​ សម្រាប់​សំណុំរឿង​ទាំង ៣ប្រភេទខាងលើ។

ជាការឆ្លើយតប ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បាន​ប្រកាសគាំទ្រ​​យ៉ាងពេញទំហឹង​ចំពោះ​យុទ្ធនាការ ដែលដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌ ព្រមទាំង​បាន​បង្ហាញ​នូវ​​គោលជំហរ​ផ្តល់​កិច្ចសហការ​គ្រប់ជ្រុងជ្រោយ ដើម្បី​រួមចំណែក​ជំរុញ​ឲ្យ​ការកែទម្រង់​នេះ​បាន​ទទួល​ជោគជ័យ ពីព្រោះ​ថា ជោគជ័យ​នេះ មិនមែន​​​​សម្រាប់តែ​​​ក្រសួង​យុត្តិធម៌​នោះទេ តែជាជោគជ័យ​របស់​រាជរដ្ឋាភិបាល និង​របស់​សង្គមជាតិ​​កម្ពុជាទាំងមូល។

នៅទីចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​សម្តែងនូវ​អំណរគុណ​ចំពោះ​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដែល​គាំទ្រ​ដល់​យុទ្ធនាការ​ដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌។ ការគាំទ្រ​របស់​​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត និង​អង្គភាពប្រឆាំងអំពើពុករលួយ គឺ​ជាការលើកទឹកចិត្ត​បន្ថែម​ទៀត ដល់គណៈបញ្ជាការ​ ឲ្យ​អនុវត្ត​យុទ្ធនាការ​កាន់តែស្វាហាប់ ដើម្បី​ជំរុញ​ឲ្យ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ បានទទួល​លទ្ធផល ក្នុងការ​​លើកកម្ពស់​គុណភាព​សេវា​យុត្តិធម៌ និង​គុណភាពនៃ​យុត្តិធម៌ ស្របតាម​បំណងប្រាថ្នា​របស់​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង