សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូ បន្តធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង
ភ្នំពេញ៖ បន្ទាប់ពីជំនួបផ្លូវការជាមួយប្រធានព្រឹទ្ធសភាបារាំង នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង ដោយមានការទទួល និងបដិសណ្ឋារកិច្ចយ៉ាងស្និទស្នាលពីឯកឧត្តម Vincent EBLÉ ប្រធានក្រុមមិត្តភាពសភាបារាំង កម្ពុជា ឡាវ នៃព្រឹទ្ធសភាសាធារណរដ្ឋបារាំង ៕