**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ

ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីទើបសម្រាលកូនរួច​ ២០នាក់​ នៅរុនតាឯក​ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

ភ្នំពេញ៖ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ និងលោកជំទាវ​ ទុយ​ ជិ​ ប្រាក់សោភ័ណ​ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប នៅថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​ ជូនដល់ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីទើបសម្រាលកូនតូចចំនួន​ ២០នាក់​ នៅមណ្ឌលសុខភាព ប៊ុន​ រ៉ានី​ ហ៊ុនសែន​ រុនតាឯក ដែលស្ថិតក្នុងឃុំរុនតាឯក​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប​។

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានសម្តែងនូវក្តីសោមនស្សរីករាយ​ និងបានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងសារអប់រំសុខភាពស្តីពី​អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់,​ ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច​ ៤ដង​ មុនពេលសម្រាល,​ ការទទួលទានអាហារូបត្ថម្ភ​ បន្លែធម្មជាតិ​ ដើម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ,​ កុំបរិភោគផ្អែមពេក-ប្រៃពេក​ ដែលអាចបង្កជាជំងឺផ្សេងៗ​ ដូចពាក្យចាស់ពោលថា​ «ស្រឡាញ់ខ្លួន​ ឱ្យស្ងួនចំណី»,​ «ការពារប្រសើរជាងព្យាបាល»,​ «ញាំអាហារជាថ្នាំ​ កុំញាំថ្នាំជាអាហារ»ជាដើម។ ទន្ទឹមនឹងនេះ​ សូមក្មួយៗទៅសម្រាលកូននៅមណ្ឌលសុខភាព​, បំបៅកូនដោយទឹកដោះម្តាយ​,​ បន្តពិនិត្យសុខភាពក្រោយពេលសម្រាល,​ ចាក់វ៉ាក់សាំង​បង្ការដល់ទារក​ ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដើម។ ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានផ្តាំផ្ញើដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ​ ផឹកទឹកឆ្អិន​ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់​ អាហារូបត្ថម្ភត្រឹមត្រូវ​ និងបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីជីវភាពគ្រួសារ។

លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះ​ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ រុនតាឯក ដែលបានយកអស់កម្លាំងកាយចិត្ត​ មើលថែទាំប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានៅក្នុងមណ្ឌល​ បានយ៉ាងល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវផងដែរ។

បន្ថែមពីសារអប់រំសុខភាពខាងលើនេះ​ ស្ត្រីជាមាតាទាំង ២០គ្រួសារ​ ទទួលបានអំណោយមនុស្សធម៌ជួយសម្រាលការលំបាក​ ដោយក្នុងគ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករអាហារូបត្ថម្ភ​ ២គីឡូក្រាម​,​ ឃីត (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់​,​ កន្សែងពោះគោ​ ១,​ សាប៊ូដុសខ្លួន​ ២ដុំ​ និងថវិកា​ ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង