**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា៖ ការធ្វើទំនើបកម្មវិស័យធនធានទឹកនឹងជួយបង្កើននូវសមត្ថភាពមន្ត្រីជំនាញបន្ថែម ក្នុងការជួយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការងារទន្លេ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់-ទទួល“ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” ដែលជាជំនួយរបស់ក្រុមហ៊ុនចិន Guang Dong និងបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សម្រាប់ការងារវាស់ស្ទង់បម្រើឱ្យវិស័យធនធានទឹកដល់មន្ត្រីនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្តទាំង២៥។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថាគោលបំណងសំខាន់នៃការប្រគល់ឧបករណ៍នាពេលនេះគឺដើម្បីបំពាក់នូវឧបករណ៍វាស់ស្ទង់បែបទំនើបសម្រាប់បម្រើឱ្យការងារវិស័យធនធានទឹក និងបង្កើនចំណេះជំនាញបន្ថែមទៀតដល់មន្ត្រីរបស់ក្រសួង និងមន្ត្រីដែលមកពីបណ្តាមន្ទីររាជធានី-ខេត្ត អំពីការប្រើប្រាស់ដ្រូនសម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាស ដែលជាបច្ចេកវិទ្យាទំនើបងាយស្រួលក្នុងការវាស់ស្ទង់ ក៏ដូចជាការកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបានជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់លាស់ជាមួយនឹងខ្សែកម្រិតកម្ពស់ដី ជាពិសេសអាចហោះមើល ទីតាំងមួយចំនួនដែលពិបាកក្នុងការធ្វើដំណើរទៅដល់។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយ:វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ពេញមួយថ្ងៃកាលពីម្សិលមិញ ការប្រគល់-ទទួល “ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” នាព្រឹកនេះគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបរិបទថ្មីនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកទៅអតីតកាលនាពេលដែលមិនទាន់មានដ្រូន និងឧបករណ៍បច្ចេកវិទ្យាទំនើបនេះថា មន្រ្តីបច្ចេកទេសក្រសួង និងបណ្តាមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥ ត្រូវកាន់ឧបករណ៍ក្តារម៉ែត្រចុះទៅវាស់វែងជាក់ស្តែងដោយដៃផ្ទាល់ ហើយពេលខ្លះមធ្យោបាយ ធ្វើដំណើរមិនអាចចូលទៅដល់ត្រូវធ្វើដំណើរថ្មើរជើងក្នុងចម្ងាយឆ្ងាយ និងចំណាយពេលវេលាយូរក្នុងការប្រមូលទិន្នន័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យធនធានទឹកនឹងជួយបង្កើននូវសមត្ថភាពមន្ត្រីជំនាញបន្ថែមទៀត ក្នុងការជួយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការងារទន្លេ តាមរយ:ឧបករណ៍ទំនើបដែលបានចែកជូននេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាស យកមកផ្គុំបញ្ចូលគ្នាតាមរយៈការប្រើប្រាស់កម្មវិធី(Software) មួយចំនួនទៀតដែលជាបច្ចេកវិទ្យាទំនើបងាយស្រួលចំណេញពេលវេលា វាស់ស្ទង់បាតទន្លេ ព្រមទាំងច្រាំងនៅផ្នែកខាងលើផ្ទៃទឹក កំណត់ទំហំព្រំអាងទឹក និងវិសាលភាពហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ អាចផលិតជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ កម្រិតលម្អៀងតូចជាមួយនឹងខ្សែកម្រិតកម្ពស់ដី សម្រាប់ប្រើជាមូលដ្ឋាន និងទឡ្ហីករណ៍ច្បាស់លាស់ដោយឈរលើបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក្នុងការគ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងធនធានទឹកទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនចិន Guang Dong និងបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ឧបករណ៍ និងចំណេះដឹងដែលទទួលបាននាពេលនេះនឹងបានជួយបង្កើននូវប្រសិទ្ធភាពការងារ ជាមួយនឹងការអនុវត្តឱ្យបានត្រឹមត្រូវ និងចំគោលដៅ ដើម្បីបម្រើផលប្រយោជន៍ឱ្យវិស័យធនធានទឹក ដែលក្រសួងបានដាក់ជូន កាន់តែមានភាពរីកចម្រើន និងទទួលបានប្រសិទ្ធផលខ្ពស់បន្ថែមទៀត។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់នាយកដ្ឋានជំនាញពាក់ព័ន្ធ និងបណ្តាមន្ទីររាជធានី-ខេត្តទាំង២៥ ត្រូវយកចិត្តទុកដាក់ថែរក្សានូវឧបករណ៍នេះ ដើម្បីបម្រើប្រយោជន៍សាធារណ:បានយូរអង្វែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង