ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបើកពិធីពិនិត្យព្យាបាលជំងឺទូទៅ របស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា ជូនកងទ័ព គ្រួសារទ័ព និងពលរដ្ឋឥតគិតថវិកា នៅទីបញ្ជាការ កងការពារព្រំដែនគោកលេខ៥០២
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញបើកពិធីពិនិត្យ ព្យាបាលជំងឺទូទៅ ចែកថ្នាំពេទ្យ ពិនិត្យភ្នែក ចែកវ៉ែនតា ពិនិត្យសុខភាពមាត់-ធ្មេញរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជាជូនដល់កងទ័ព គ្រួសារទ័ព និងប្រជាពលរដ្ឋដោយឥតគិតថវិកា នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។
សូមបញ្ជាក់ផងដែរថាការពិនិត្យនេះគឺមានរយៈពេល ពីរថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ស្មារតីសមរភូមិក្រោយជួយសមរភូមិមុខ បានឆ្លុះបញ្ចាំងពីការរួបរួមគ្នា ដើម្បីបុព្វហេតុជាតិនិងប្រជាជនទាំងអស់គ្នា។
ក្នុងនាម មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន សូមអរគុណ និងសូមប្រសិទ្ធពរបវរសួស្ដីជូនដល់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា និងអាជ្ញាធរ សូមជួបប្រទះពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕