**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ អញ្ជើញប្រគល់ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់ដល់សហគមន៍កសិកម្ម នៅមន្ទីរកសិកម្មខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធ និងតំណាងសហគមន៍កសិកម្មចំនួន៤០ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីប្រគល់ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់ដល់សហគមន៍កសិកម្ម ក្រោមគម្រោង៖ «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ» ដែលពិធីនេះរៀបចំឡើងដោយអង្គការ Helen Keller សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងគាំទ្រដោយមូលនិធិ ពីរដ្ឋាភិបាលអាល្លឺម៉ង់តាមរយ:គម្រោង MUSEFO នៃអង្គការ GIZ ។

ពិធីប្រគល់ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់នោះ ធ្វើឡើងសម្រាប់បែងចែកបន្តជូនទៅដល់ប្រជាកសិករចំនួន ១ ៦០០ គ្រួសារ នៅខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានផ្តល់អនុសាសន៍ទាក់ទងទៅនឹងសារ:សំខាន់ នៃជីធម្មជាតិដើម្បីជួយដល់និរន្តរភាពជីជាតិដី ការបង្កើនការដាំបន្លែតាមគ្រួសារដើម្បីបង្កើតអាហារូបត្ថម្ភ និងការស្តុកស្រូវទុកតាមផ្ទះដើម្បីសន្តិសុខស្បៀងគ្រួសារ។

ឯកឧត្តមបណ្ឌិត ក៏បានពន្យល់អំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងវិស័យកសិកម្ម ដូចជាគោលនយោបាយទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល គោលនយោបាយមន្រ្តីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើបផងដែរ ។

គួរកត់សម្គាល់ថា មន្រ្តីកសិកម្មឃុំនៅខេត្តតាកែវដែលទើបប្រឡងជាប់ ក៏បានចូលរួមក្នុងពិធីនេះ ដែលជាការចាប់ផ្តើមទំនាក់ទំនងដំបូង រវាងសហគមន៍កសិកម្មនិងមន្រ្តីកសិកម្មឃុំ។
ប្រជាសហគមន៍កសិកម្មទាំងអស់ដែលបានចូលរួម បានសម្តែងនូវការរីករាយគាំទ្រដល់វត្តមានមន្រ្តីកសិកម្មឃុំ ហើយក៏មានសហគមន៍កសិកម្មមួយចំនួន បានសម្រេចចិត្តចង់ចាប់ផ្តើមកសាងសហគមន៍ទំនើប ដោយធ្វើលើផលិតកម្មស្រូវមុន៕

អត្ថបទដែលជាប់ទាក់ទង