រដ្ឋមន្ត្រីធនធានទឹក អញ្ជើញជាអធិបតីក្នុងការប្រគល់-ទទួល“ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” ដែលជាជំនួយរបស់ក្រុមហ៊ុនចិន
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រគល់-ទទួល“ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” ដែលជាជំនួយរបស់ក្រុមហ៊ុនចិន Guang Dong និងបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សម្រាប់ការងារវាស់ស្ទង់បម្រើឱ្យវិស័យធនធានទឹកដល់មន្ត្រីនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្តទាំង២៥ ។