ដំណើរទស្សនកិច្ចនៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននាំកិត្តិយសដ៏ត្រចះត្រចង់ និងផលប្រយោជន៍យ៉ាងធំធេង ជូនប្រទេសជាតិ និងប្រជាជន
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្ដមសាស្ត្រាចារ្យ គ្លេស ធ្លាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។
ក្រោមមូលបទ «ការកសាងឡើងវិញនូវទំនុកចិត្ត» កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ ថ្នាក់ ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានានឹងចូលរួម ក្នុងកិច្ចប្រជុំនេះ។
អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
សម្ដេចធិបតី ត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញនូវផែនការសកម្មភាពដើម្បីពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី ក៏បានចូលជួបសម្តែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានអនុញ្ញាតជូនលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផងដែរ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងបារាំងឱ្យកាន់តែរឹងមាំ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមវេទិកាធុរកិច្ច មានជំនួបដាច់ដោយឡែកជាមួយ ក្រុមហ៊ុនបារាំងមួយចំនួន និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួន រួមទាំងឯកសារស្តីពី ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងសម្ព័ន្ធភាពដៃគូហ្វ្រង់កូហ្វូនី(APF) ផងដែរ។
សូមជម្រាបជូនថា គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។
សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋនិងនិស្សិតបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាលហើយឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងនៅលើឆាកអន្តរជាតិ៕
ខាងក្រោមនេះជាអត្ថបទសំខាន់ពាក់ព័ន្ធដំណើរទស្សនកិច្ចរយៈពេល ៩ថ្ងៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖
១.សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ប្រកបដោយសុវត្ថិភាព
https://www.hotnews-asia.com/detail/254476
២.ឆ្នាំ២០២៦ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី ខណៈកម្ពុជាបានដាក់ជាបេក្ខជនរួចហើយ
https://www.hotnews-asia.com/detail/254602
៣.សម្តេចធិបតី៖ ប៉ុន្មានថ្ងៃនេះ មានអ្នកទៅពន្យល់ប្រធានាធិបតីបារាំងថា ប្រយ័ត្នចាញ់បោក សម្តេចធិបតី
https://www.hotnews-asia.com/detail/254599
៤.សម្តេចធិបតី៖ ៤២ខែ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារ ជួយដល់ពលរដ្ឋប្រមាណ ៧ម៉ឺនគ្រួសារ
https://www.hotnews-asia.com/detail/254606
៥.វត្តមានសម្តេចធិបតី នៅក្រៅប្រទេស ជាការដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីទៅវិនិយោគនៅកម្ពុជា
https://www.hotnews-asia.com/detail/254615
៦.សម្ដេចធិបតី ផ្ដាំទៅអ្នករិះគន់កុំមើលស្រាលពលរដ្ឋខ្មែរខ្លួនឯង
https://www.hotnews-asia.com/detail/254618
៧.សម្តេចធិបតី៖ វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំច្រើន ពេលខ្លះសូម្បីតែម៉ោងបាយ ក៏ត្រូវទទួលទាននៅលើយន្តហោះដែរ
https://www.hotnews-asia.com/detail/254614
៨.សម្តេចធិបតី ចំអកឱ្យលោក សម រង្ស៉ី ថា លែងហ៊ានរិះគន់សម្តេចជាក្មេងអត់ទាន់ជ្រុះពន្លៃពីក្បាលទៀត
https://www.hotnews-asia.com/detail/254623
៩.សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានរក្សាលំនិងតម្លៃអគ្គិសនី ដោយមិនដំឡើងថ្លៃ ដូចប្រទេសដទៃនោះទេ
https://www.hotnews-asia.com/detail/254629
១០.នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែគិតគូរពីជីវភាពរបស់ពលរដ្ឋដែលជួបទុក្ខលំបាក
https://www.hotnews-asia.com/detail/254633
១១.សម្តេចធិបតី៖ ការលះបង់របស់ថ្នាក់ដឹកនាំ គឺជាការលះបង់មួយដ៏ធំ
https://www.hotnews-asia.com/detail/254632
១២.សម្តេចធិបតី៖ ពលរដ្ឋខ្មែរច្រើនលើសលុប បានជឿជាក់គាំទ្របក្សប្រជាជន
https://www.hotnews-asia.com/detail/254641
១៣.សម្តេចធិបតី៖ ឱកាសការងារមានច្រើន តែសិទ្ធិបំពេញការងារធ្វើគឺជាការសម្រេចចិត្តរបស់ពលរដ្ឋ
https://www.hotnews-asia.com/detail/254656
១៤.នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែគិតគូរពីជីវភាពរបស់ពលរដ្ឋដែលជួបទុក្ខលំបាក
https://www.hotnews-asia.com/detail/254661
១៥.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ ប្រធានក្រុមហ៊ុន VINCI Airports ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254728
១៦.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ នាយកប្រតិបត្តិ Sofitel, MGallery និងEmblems ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254744
១៧.សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុន VINCI ពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ផ្សេងទៀតនៅកម្ពុជា
https://www.hotnews-asia.com/detail/254752
១៨.ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ
https://www.hotnews-asia.com/detail/254782
១៩.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254789
២០.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា នៅទីក្រុងប៉ារីស
https://www.hotnews-asia.com/detail/254835
២១.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254861
២២.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254871
២៣.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254880
២៤.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Patrick POUYANNÉ នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម
https://www.hotnews-asia.com/detail/254893
២៥.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254899
២៦.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/254909
២៧.អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រកាសគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦
https://www.hotnews-asia.com/detail/254920
២៨.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់ ចំនួន៦
https://www.hotnews-asia.com/detail/254923
២៩.ក្រុមហ៊ុនបារាំង ចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា
https://www.hotnews-asia.com/detail/254956
៣០.សម្តេចធិបតី៖ បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា
https://www.hotnews-asia.com/detail/254956
៣១.សម្តេចធិបតី សាទរចំពោះក្រុមហ៊ុន Puy Du Fou ក្នុងការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា
https://www.hotnews-asia.com/detail/254980
៣២.សម្ដេចធិបតី បន្តដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅសហព័ន្ធស្វីស
https://www.hotnews-asia.com/detail/254947
៣៣.សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅដល់អាកាសយានដ្ឋានអន្តរជាតិហ៊្សូរិច សហព័ន្ធស្វីស ប្រកបដោយសុវត្ថិភាព
https://www.hotnews-asia.com/detail/254988
៣៤.ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក
https://www.hotnews-asia.com/detail/255001
៣៥.ក្រុមហ៊ុន Blue Circle ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ នៅកម្ពុជា
https://www.hotnews-asia.com/detail/255008
៣៦.ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា
https://www.hotnews-asia.com/detail/255017
៣៧.សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ប្ដេជ្ញានៅចំពោះមុខសម្ដេចធិបតីថា នឹងផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង
https://www.hotnews-asia.com/detail/255028
៣៨.នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន EDF របស់បារាំង បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា
https://www.hotnews-asia.com/detail/255050
៣៩.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255234
៤០.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ អគ្គលេខាធិការអង្គការ OECD ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255244
៤១.អង្គការ OECD ប្រកាសគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
https://www.hotnews-asia.com/detail/255288
៤២.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយិកាប្រតិបត្តិ ក្រុមហ៊ុន Trip.com ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255301
៤៣.ក្រុមហ៊ុន HawkEye 360 Inc របស់ស្វីស គ្រោងវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត
https://www.hotnews-asia.com/detail/255326
៤៤.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធាននិងជានាយកប្រតិបត្តិ ក្រុមហ៊ុន Wilmar International Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255345
៤៥.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ នាយិកាប្រតិបត្តិ ក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255357
៤៦.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ និងជាសហស្ថាបនិក ព្រមទាំងជាប្រធាន ក្រុមហ៊ុន Grab ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255375
៤៧.អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com របស់ស្វីស ប្តេជ្ញានាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា
https://www.hotnews-asia.com/detail/255386
៤៨.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255401
៤៩.សម្តេចធិបតី ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនស្វីស ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ
https://www.hotnews-asia.com/detail/255453
៥០.ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ
https://www.hotnews-asia.com/detail/255463
៥១.ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា
https://www.hotnews-asia.com/detail/255561
៥២.ក្រុមហ៊ុន Goldman Sachs របស់ស្វីស គ្រោងពង្រីកឱកាសវិនិយោគមកកាន់កម្ពុជា
https://www.hotnews-asia.com/detail/255594
៥៣.សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន Lippo Group Indonesia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255671
៥៤.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ ប្រធានក្រុមហ៊ុន Temasek Holdings ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255705
៥៥.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ ប្រធានរបៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255742
៥៦.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255752
៥៧.ក្រុមហ៊ុនធំរបស់ឥណ្ឌូនេស៊ី ស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា
https://www.hotnews-asia.com/detail/255764
៥៨.ក្រុមហ៊ុន Bühler Group របស់ស្វីស សន្យានាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
https://www.hotnews-asia.com/detail/255774
៥៩.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255835
៦០.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ នាយករដ្ឋមន្រ្តីថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255839
៦១.ក្រុមហ៊ុនឈានមុខសិង្ហបុរី មើលឃើញកម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន
https://www.hotnews-asia.com/detail/255848
៦២.សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងជំនួបអាហារថ្ងៃត្រង់ការងារ
https://www.hotnews-asia.com/detail/255860
៦៣.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255916
៦៤.អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា
https://www.hotnews-asia.com/detail/255924
៦៥.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ រដ្ឋមន្ត្រី ក្រសួងបរិវត្តកម្មឌីជីថលជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/255995
៦៦.អគ្គនាយក WIPO កត់សម្គាល់ពីសក្ដានុពល និងសារៈសំខាន់នៃតំបន់អាស៊ាន ដែលរួមទាំងកម្ពុជា
https://www.hotnews-asia.com/detail/256005
៦៧.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ នាយករដ្ឋមន្រ្តីវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/256015
៦៨.សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ អគ្គលេខាធិការ (WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
https://www.hotnews-asia.com/detail/256022
៦៩.កម្ពុជា-ទីភ្នាក់ងារ (USAID) បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
https://www.hotnews-asia.com/detail/256029
៧០.សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តដំណើរត្រឡប់ទៅកាន់ប្រទេសបារាំងវិញដើម្បីបំពេញទស្សនកិច្ចផ្លូវការ
https://www.hotnews-asia.com/detail/256038
៧១.សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន ពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល
https://www.hotnews-asia.com/detail/256047
៧២.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដោយ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប
https://www.hotnews-asia.com/detail/256744
៧៣.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីបារាំង
https://www.hotnews-asia.com/detail/256799
៧៤.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាបារាំង
https://www.hotnews-asia.com/detail/256826
៧៥.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូ បន្តធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង
https://www.hotnews-asia.com/detail/256829
៧៦.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាបារាំង
https://www.hotnews-asia.com/detail/256849
៧៧.ទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្ត្រ រវាងកម្ពុជា-បារាំង នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង
https://www.hotnews-asia.com/detail/256992
៧៨.មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិន តាំងចិត្តបន្តការគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន ជាការងារអាទិភាពរាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជាអាចសម្រេច បាននូវគោលដៅរបស់ខ្លួន
https://www.hotnews-asia.com/detail/257127
៧៩.នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំង រំពឹងថា ទំនាក់ទំនងទ្វេភាគី កាន់តែល្អប្រសើរក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី
https://www.hotnews-asia.com/detail/257176
៨០.បារាំង សន្យាផ្តល់កញ្ចប់ថវិកា ២០០លានអឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត នៅកម្ពុជា
https://www.hotnews-asia.com/detail/257186
៨១.ប្រធានាធិបតីបារាំង ចាត់ទុកការបញ្ជូនកងកម្លាំងរបស់កម្ពុជា ចូលរួមថែរក្សាសន្តិភាព ជាវិភាគទានធំជាងគេនៅអាស៊ី
https://www.hotnews-asia.com/detail/257191
៨២.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបទ្វេភាគី និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីបារាំង
https://www.hotnews-asia.com/detail/257360
៨៣.សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញហើយ
https://www.hotnews-asia.com/detail/257407