ឯកឧត្តម អ៊ូច ភា និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តធារាវតី ស្ថិតនៅឃុំតាអូរ ស្រុកគិរីវង់
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៊ុណ្ណាដាវី បានអញ្ជើញកាត់ឬសីមាបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តធារាវតី (ហៅវត្តជាវប្ដីខាងកើត) មានតម្លៃជាង ៦០ម៉ឺនដុល្លារ ស្ថិតនៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
សូមជម្រាបជូនដែរថា លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារ បានឧបត្ថម្ភអ្នកចូលរួម ៨២៣នាក់ ម្នាក់ៗទទួលបាន ថវិកា ១ម៉ឺនរៀល, ក្នុងនោះ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងសឹករងស្រុក កម្លាំងប្រជាការពារ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ចំនួន ១០៥នាក់ ម្នាក់ថវិកា ៤ម៉ឺនរៀល, ដោយឡែក ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៊ុណ្ណាដាវី ចូលរួមបច្ច័យ ១០,០០០,០០០រៀល ផងដែរ ៕