**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ កម្ពុជានឹងក្លាយជាដៃគូពាណិជ្ជកម្ម ពេញមុខពេញមាត់ ឲ្យតែស្ថានភាពទូទៅក្នុងប្រទេសអំណោយផល

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បរទេសបានមើលឃើញថា កម្ពុជានឹងក្លាយជាដៃគូពាណិជ្ជកម្មអន្តរជាតិ ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅ ក្នុងប្រទេសអំណោយផល។

ការគូសបញ្ជាក់បែបនេះ របស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ នៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង និងប្រទេសស្វីស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាពិតមែនជាប្រទេស ត្រូវការជំនួយបរទេសនៅឡើយ ក៏ប៉ុន្ដែកម្ពុជាកំពុងតែក្លាយទៅជាទីតាំងមួយ នៃការវិនិយោគរកស៊ី កម្ពុជានឹងក្លាយទៅជាដៃគូពាណិជ្ជកម្ម ពេញមុខពេញមាត់ដូចគេឯងដែរ ឲ្យតែស្ថានភាពទូទៅ ក្នុងប្រទេសអំណោយផល។

ទន្ទឹមគ្នានេះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា ជនជាតិបរទេសដែលចូលកម្ពុជា ដោយអ្នកខ្លះមកកម្ពុជា កាលពី១០ឆ្នាំមុន និងមកដល់ពេលនាពេលបច្ចុប្បន្ន គឺមានការភ្ញាក់ផ្អើល ដោយឃើញកម្ពុជា មានការរីកលូតលាស់លឿនរហ័ស។

បន្ថែមពីនោះទៀត ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺជាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានឲ្យដឹងទៀតថា កម្ពុជា មិនមែនជាប្រទេសដែលហែកហួរដោយសង្គ្រាមទៀតនោះទេ ហើយកម្ពុជា ក៏មិនមែនជាប្រទេសក្ររហាម ដូចការចាកចេញពីសម័យខ្មែរ ក្រហមភ្លាមៗនោះដែរ ៕

អត្ថបទដែលជាប់ទាក់ទង