**ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ផ្ដាំទៅទណ្ឌិត សម រង្ស៉ី មិនគួរបង្រៀនប្រធានាធិបតីបារាំង ក្នុងការធ្វើនយោបាយនោះទេ

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានផ្ដាំទៅទណ្ឌិត សម រង្ស៉ី មិនគួរបង្រៀនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងការធ្វើនយោបាយនោះទេ ពោលគួរតែយកពេលសម្រាកខ្លួនឯងវិញ ប្រសើរជាងនិយាយសម្ដីដែលមិនបានប្រយោជន៍ដល់ជាតិនោះ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានផ្ដាំទៅទណ្ឌិត សម រង្ស៉ី បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសស្វីស និងប្រទេសបារាំង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងយ៉ាងដូច្នេះថា រូបតែមួយសន្លឹក មានន័យ១០០០ដងលើសពាក្យសម្ដីមិនពិត ហើយដែលមិនបានការ ដែលសុទ្ធសឹងជាខ្យល់សុទ្ធ, ខ្ញុំចង់ពន្យល់ថា មិនគួរបង្រៀន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ធ្វើនយោបាយទេ សូមយកពេលសម្រាកល្អជាង ជាជាងនិយាយប៉ាត់ណាប៉ាត់ណី។

មូលហេតុដែលឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ហ៊ានអះអាងថា ទណ្ឌិត សម រង្ស៉ី មិនគួរបង្រៀនឯកឧត្តមប្រធានាធិបតីបារាំង ក្នុងការធ្វើនយោបាយនោះ ក៏ដោយសារឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតីប្រទេសមួយ ដែលជាមហាអំណាចនុយក្លែរអ៊ែរ, ជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ, ជាសមាជិកមួយដ៏មានទម្ងន់នៅក្នុងអង្គការណាតូ, សមាជិកនៃ G7 ជាសមាជិកនៃក្រុម G20 ហើយបារាំងជាមួយអាល្លឺម៉ង់ ជាប្រទេសក្បាលម៉ាស៉ីននៃសហភាពអឺរ៉ុបថែមទៀត ដូច្នេះហើយលោកគិតថា នេះជាហេតុផលដ៏សមស្រប។

ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីបារាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី។ ឯកឧត្តមប្រធានាធិបតី បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តមប្រធានាធិបតី ក៏បានបញ្ជាក់ពីការទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយនៅអាស៊ី។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះការបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង និងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីលោកប្រធានាធិបតីបារាំង។ សម្តេចធិបតី បានគូសបញ្ជាក់ថា បារាំងជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចនៅក្នុងទ្វីបអឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។

លើសពីនេះទៅទៀតក្នុងរយៈពេលតែ១៣ខែប៉ុណ្ណោះ យើងមានថ្នាក់ដឹកនាំកំពូល៣អង្គ និងរូប រួមមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងវត្តមានរបស់សម្តេចនៅពេលនេះ។ នេះបង្ហាញឲ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរវាងកម្ពុជា-បារាំង ៕

អត្ថបទដែលជាប់ទាក់ទង