**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន

អាជ្ញាធរជាតិអប្សរា និងដៃគូសហការអនុវត្តគម្រោងដាំកូនឈើដល់ទៅជាង១មុឺនដើម

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» ដែលជាគម្រោងដាំកូនឈើជាង១០,០០០ដើម មានដូចជា ដើមធ្នង់ គគីរ និងដើមបេង លើផ្ទៃដី៥.៥ហិកតា។

ពិធីនេះរៀបចំនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានការចូលរួមជាអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅទីតាំងខាងជើងបរិវេណប្រាសាទបន្ទាយប្រី តំណាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសិស្សានុសិស្សប្រមាណ៣០០នាក់។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានឲ្យដឹងថា ដើមឈើរាប់លានដើម ទាំងក្នុងគម្រោងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ រួមទាំងវិស័យឯកជននានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំដុះជាបន្តបន្ទាប់នៅក្នុងឧទ្យានអង្គរ។ នេះជាភារកិច្ចថ្មីមួយទៀត បន្ថែមលើកិច្ចការដែលយើងជាកូនខ្មែរត្រូវថែរក្សាបរិស្ថាន។ ហេតុអ្វី? ដោយសារនៅលើទឹកដីនេះ មានប្រាសាទរាប់រយ ដែលប្រាសាទ គឺជាចំណងមួយរវាងប្រាសាទ ធម្មជាតិ និងមនុស្ស។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបន្តថា អ្វីទាំងអស់នោះ បើសិនជាគ្មានព្រៃឈើជួយទេ បញ្ហាវានឹងកកើតឡើងដូចជា ភាពរាំងស្ងួត ហើយបរិស្ថានបៃតងជួយច្រើនលើសុខុមាលភាពរបស់មនុស្ស។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងសេចក្តីរីករាយ ដែលរាជដ្ឋាភិបាល យកចិត្តទុកដាក់លើការបង្កើនគម្របព្រៃឈើ ហើយសកម្មភាពនេះ កាន់តែផុសផលច្រើនឡើង ពិសេសក្នុងចំណោមយុវជន។

លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តទៀតថា អ្នកជំនាន់ក្រោយរស់នៅបានដោយសារសមិទ្ធផលរបស់អ្នកមុន នេះជាបំណងយើងទាំងអស់គ្នាបានទទួលនូវភោគផលដែលដូនតាយើងបន្សល់ទុកមក មានប្រាង្គប្រាសាទ មានសម្បត្តិធម្មជាតិ។ ដូច្នេះនេះក៏ជាភារកិច្ចរបស់យើងថែរក្សា ក៏មានភារកិច្ចនឹងបន្តបង្កើតនូវអ្វីសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយដែរ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនមេនូឡាយហ្វ៍ បានលើកឡើងថា ក្រុមហ៊ុនមេនូឡាយហ្វ៍បានគាំទ្រពីអាជ្ញាធរជាតិអប្សរាលើគម្រោងសហប្រតិបត្តិការ «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍» នេះ ព្រោះចង់ចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃសម្រាប់មនុស្សជាតិ ក៏ដូចជាកូនចៅជំនាន់ក្រោយ។ ស្របពេលជាមួយគ្នានេះ ក៏រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបការងារនៅទីនេះផ្ទាល់តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង