**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងកាំប៉ាឡា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូ ចូលរួមប្រជុំកំពូលរដ្ឋាភិបាលនៃចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៩ (19th NAM Summit) ក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួមក្នុងពិភពលោក» ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គាន់ដា។

ចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement-NAM) ត្រូវបានបង្កើតទ្បើងនៅឆ្នាំ១៩៦១ នៅក្នុងពេលសង្គ្រាមត្រជាក់ បន្ទាប់ពីប្រទេសអាស៊ី និងអាហ្រ្វិកបានជួបប្រជុំគ្នានៅទីក្រុមបាន់ឌុង (Bandung) ប្រទេសឥណ្ឌូណេស៊ី និងបានចេញ សេចក្តីថ្លែងការណ៍ទីក្រុងបាន់ឌុង «បញ្ចសិលា» ឬ គោលការណ៍ ១០ចំណុចស្តីពីសន្តិសហវិជ្ជមាន៖
ទី១៖ គោរពគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
ទី២៖ គោរពអធិបតេយ្យភាព និងបូរណភាពដែនដី
ទី៣៖ សមភាពនៃប្រទេសតូច និងធំ
ទី៤៖ មិនលូកដៃចូលកិច្ចការផ្ទៃក្នុង
ទី៥៖ គោរពសិទ្ធិស្វ័យការពារ
ទី៦៖ មិនប្រើកម្លាំងដើម្បីការពារផលប្រយោជន៍ប្រទេសធំ
ទី៧៖ មិនប្រើកម្លាំងយោធា ឬគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងប្រទេសអធិបតេយ្យ
ទី៨៖ ការដោះស្រាយជម្លោះដោយសន្តិវិធី
ទី៩៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ
ទី១០៖ ការគោរពយុត្តិធម៌ និងកាតព្វកិច្ចអន្តរជាតិ។

នាពេលបច្ចុប្បន្ន NAM មានសមាជិកចំនួន ១២០ ប្រទេសសង្កេតការណ៍ ១៨និងអង្គការសង្កេតការណ៍១០។ កម្ពុជា គឺជាប្រទេសស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សភាចារ្យ ហង់ជួន ណារ៉ុន បានលើកទ្បើងថា ជាងពីរទស្សវត្សរ៍កន្លងផុតទៅ កម្ពុជាបានដោះស្រាយបញ្ចប់ជម្លោះផ្ទៃក្នុងជាស្ថាពរ បានអនុវត្តកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចផ្សារ និងសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានដោយបានឆ្លងផុតពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សំដៅសម្រេចបានឋានៈជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដោយយល់ច្បាស់ពីសារៈសំខាន់នៃសន្តិភាពក្នុងការអភិវឌ្ឍជាតិ កម្ពុជាបានប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពក្នុងប្រទេសកម្ពុជា»។

លើសពីនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៩ផងដែរ។ កម្ពុជាប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នុវពហុភាគីនិយម និងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ ដូច្នេះ កម្ពុជាប្រឆាំងនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយការប្រើប្រាស់កម្លាំង ហើយកម្ពុជាអំពាវនាវឱ្យភាគី ដែលកំពុងច្បាំងគ្នាប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធី។

ម៉្យាងវិញទៀត កម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងទល់ត្បូង (South-South cooperation) ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវយុត្តិធម៌សង្គម។ យើងចាំបាច់ត្រូវចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងសម្រេចបាននូវគោលដៅរួម។ ដូចនេះ ចលនាមិនចូលបក្សសម្ព័ន្ធ គួរតែបន្តជាតួអង្គកត្តាលីករសម្រាប់កសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសតវត្សដែលកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគ្រស្មាញនេះ។

កម្ពុជាគាំទ្រទាំងស្រុងចំពោះការអនុម័តឯកសារផលសម្រេច នៃកិច្ចប្រជុំកំពូលលើកទី១៩ នៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃចលនាមិនចូលបក្ខសម្ព័ន្ធ។ វានឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ក្នុងចំណោមប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ និងប្រទេសដទៃទៀតលើបញ្ហានយោបាយ សនិ្តសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាសិទ្ធិមនុស្សក្នុងកម្រិតសកលលោក តំបន់ និងអនុតំបន់។

កម្ពុជាគាំទ្រទាំងស្រុងលើខ្លឹមសារនៃកិច្ចប្រជុំកំពូលនាពេលនេះ ដែលផ្តោតបញ្ហាលើសពី អព្យាក្រឹតភាពនៃនយោបាយ-សន្តិសុខ ដើម្បីជំរុញការកសាងសហគមន៍ពិភពលោកមួយ ចែករំលែកដោយគុណតម្លៃ សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តដ៏ស្មោះត្រង់រួមគ្នា ដើម្បីកសាងពិភពលោករបស់យើងក្លាយជាកន្លែងដ៏ល្អប្រសើរសម្រាប់យើងទាំងអស់គ្នា និងដើម្បីធ្វើឱ្យមានសហសុខដុមនីយកម្មជាមួយគ្នាក្នុងវប្បធម៌ និងអរិយធម៌ចម្រុះ។
សេចក្តីថ្លែងការណ៍ Kampala៖ ផ្តោតលើការប្រកាន់ខ្ជាប់ និងលើកកម្ពស់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាពិសេសគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង និងដោះស្រាយជម្លោះដោយសន្តិវិធី ជំរុញឱ្យមានដំណោះស្រាយរដ្ឋពីររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដោយឈរលើមូលដ្ឋានព្រំដែនមុនឆ្នាំ១៩៦៧  គាំទ្រប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពង្រឹង និងបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា គាំទ្រកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការបង្ការ និងប្រឆាំងអំពើភេរវកម្មគ្រប់ទម្រង់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជើង-ត្បូង កិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី។

សេចក្តីថ្លែងការណ៍នេះក៏បានផ្តោតទៅលើការកែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងរកដំណោះស្រាយក្នុងការគ្រប់គ្រងបញ្ហាបំណុលបរទេស ជំរុញការអនុវត្តអោយបានជោគជ័យនូវរបៀបវារៈ២០២៣ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអភិវឌ្ឍបច្ចេកវិទ្យាពត៌មាន គមនាគមន៍ និងថាមពល និងជំរុញវិស័យពាណិជ្ជកម្ម និងការផ្ទេរបច្ចេកវិទ្យា ៕

អត្ថបទដែលជាប់ទាក់ទង