**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក

ប្រធាន UN–ESCAP ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសផ្នែកសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ(UN–ESCAP)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។

សម្ដេចតេជោហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកជំទាវអគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅកម្ពុជាបន្ទាប់ពីសម្ដេចបានជួបលើកជំទាវកាលពីឆ្នាំ2019 កន្លងទៅ។ សម្ដេចបានបញ្ជាក់ថា ដំណើរបេសកកម្មរបស់លោកជំទាវនៅពេលនេះ នឹងពិនិត្យឃើញអំពីការវិឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា ។

លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្ដែងការគួរសម។ លោកជំទាវបានបញ្ជាក់ថា នេះជាលើកទីបីហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយ ESCAP ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ ESCAP ដែលដឹកនាំដោយ ឯកឧត្តម លី ធុច ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង ESCAP របស់អង្គការសហប្រជាជាតិគ្នាពេលកន្លងមក។

លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើកគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ចសង្គមចាប់ពីឆ្នាំ2019 ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានការរីកចម្រើនលើកគ្រប់វិស័យ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងអេស្កែបជាមួយនិងកម្ពុជា នៅក្នុងតំបន់ ជាមួយនឹងពិភពលោក កាន់តែមានការរីកចម្រើនបន្តថែមទៀត។ លោកជំទាវបានស្នើសុំសម្ដេចតេជោ បង្ហាញអំពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ESCAP ទៅថ្ងៃអនា គត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិកូវីដ-19 បានធ្វើឱ្យប្រទេសកម្ពុជាជួបការលំបាក ក៏ដូចជាតំបន់របស់យើងមានការលំបាក ប៉ុន្តែក្រោយកូវីដ-19 យើងបានស្ដារប្រទេសឡើងវិញជាបណ្ដើរៗ ស្របពេលជាមួយនេះ ផលលំបាកក្នុងតំបន់របស់យើងកើតចេញអំពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតាមតំបន់មួយចំនួន ហើយនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងអំពីការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលកើតឡើងពីការរត់ប្រណាំងគ្នា ខាងផ្នែកសព្វាវុធ បញ្ហាសមុត្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងបញ្ហាឧបទ្វីបកូរ៉េជាដើម។

ចំពោះកម្ពុជាគោលដៅអនាគត សម្ដេចតេជោ បានគូបញ្ជាក់ពីចំណុចអាទិភាពចំនួនពីរសំខាន់ គឺ ១ កម្ពុជាបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីកំណើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង២ កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយធ្វើយ៉ាងណា ដើម្បីឱ្យមានការអភិវឌ្ឍន៍ដោយចីរភាព និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ។

លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់សម្ដេចតេជោ ចំពោះទស្សនៈទានល្អៗ អំពីការប្រឈមនៃភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់តំបន់របស់យើង ហើយក៏បានអរគុណសម្ដេចតេជោដែលបានទៅគាំទ្រ ESCAP នាពេលកន្លងមក ហើយលោកជំទាវ ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម បន្តទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង