**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

រដ្ឋមន្រ្តីបរិស្ថាន៖ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ គឺជាភាពជោគជ័យរបស់គម្រោងអភិវឌ្ឍន៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការផ្តល់នូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចជូនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការផ្ទេរអំណាចឱ្យទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗខណៈមានបទល្មើសធនធានធម្មជាតិកើតឡើង គឺជាភាពជោគជ័យ និងនិរន្តភាពរបស់គម្រោងអភិវឌ្ឍន៍ នានា ហើយក៏ជាការរំពឹងទុករបស់អ្នកអនុវត្តគម្រោង និងម្ចាស់ជំនួយផងដែរ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF នាថ្ងៃទី២២ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត ហ្សង់ បាទីស្ទ (Jean-Baptiste) នាយកកម្មវិធីនៃមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ADF បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបត្តិការកន្លងមកក្នុងភាពជាដៃគូរវាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF និងស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើកិច្ចសហប្រតិបត្តិការបន្ត ដើម្បីរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការពង្រឹង និងពង្រីកការដាំដើមឈើឡើងវិញ ដែលជាប្រយោជន៍ជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រជាសហគមន៍។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ ADF បន្តគម្រោងអភិវឌ្ឍន៍ ដើម្បីផ្តល់នូវឯករាជ្យភាពលើផ្នែកសេដ្ឋកិច្ចដល់ប្រជាសហគមន៍ ដែលនេះគឺជាទិសដៅអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ ចំពោះការផ្ទេរអំណាចទៅឱ្យអាជ្ញាធរមូលដ្ឋានសហការ និងទប់ស្កាត់លើបទល្មើសធនធានធម្មជាតិ មិនមានន័យថា ក្រសួងបរិស្ថានមិនយកចិត្តទុកដាក់ចំពោះបទល្មើសព្រៃឈើនោះទេ គឺក្រសួងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ៤ចំណុចរួមមាន៖ ទី១.ការជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស, ទី២.ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិឱ្យបានស្អិតរមួត, ទី៣.ការសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងទី៤.ការជំរុញការដាំ និងស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង