ឯកឧត្តម ផុស សុវណ្ណ អញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធផលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធផលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ជូនដល់
អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាសាលចតុម្មុខមង្គល។
ឯកឧត្តម ផុស សុវណ្ណ បានជម្រាបជូនពីដំណើរការគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការងារនីតិកម្ម សំដៅគ្រប់គ្រងឱ្យបាននូវសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន រួមទាំងកិច្ចការងារអន្តរជាតិ ៕