ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារទូទៅ និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារទូទៅ និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តមអគ្គនាយករងទទួលបន្ទុក ប្រធាននាយកដ្ឋានពាក់ព័ន្ធលើគម្រោងបច្ចេកវិទ្យាឌីជីថលផងដែរ និងមន្រ្តីជំនាញបច្ចេកទេសជាច្រេីនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសេីរ ដល់ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញទាំងអស់ដែលបានចូលរួមអនុវត្ត និងជំរុញវឌ្ឍនភាពការងារទូទៅរបស់អគ្គនាយកដ្ឋាន និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ ដែលគ្រោងនឹងដាក់អោយប្រេីប្រាស់នាពេលខាងមុខ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍បន្ថែមថា គ្រប់នាយកដ្ឋានទាំងអស់ត្រូវបន្តពង្រឹងលំហូរការងារអោយបានច្បាស់លាស់ និងអោយកាន់តែមានប្រសិទ្ធភាព ដើម្បីជាភាពងាយស្រួលសម្រាប់ការអនុវត្តបន្តទៅថ្ងៃអនាគត។
ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ត្រូវបន្តពិនិត្យ ពង្រឹង និងកែសម្រួលនូវរាល់ចំនុចខ្វះខាតក្នុងការអនុវត្តន៍គម្រោងទាំងអស់ប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ឱ្យបានរួចរាល់តាមផែនការដែលបានដាក់ចេញ ដើម្បីធ្វេីយ៉ាងអោយឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តទាន់ពេលវេលាស្របតាមផែនការ និងស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរ ៕