**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអស់លោក លោកស្រីអនុសាខាក្រុង ស្រុក និងគណៈកម្មការសាខា មន្ត្រីសាខា នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

លោក សែជូ សិទ្ធិជោតិ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីសកម្មភាពមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ របស់សាខារយៈពេល ១២ខែ ឆ្នាំ២០២៣ សម្រេចលទ្ធផលបានដូចជា៖
១.ការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្លើយតបប្រជាពលរដ្ឋរងគ្រោះចំនួន ២,២០៤គ្រួសារ ស្មើនឹង ២៧លើក ការផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះមានចំនួន ២,៦៦១គ្រួសារ ស្មើនឹង ១១៧លើក។ សាងសង់ផ្ទះជូនប្រជាពលរដ្ឋទីទ័លក្រដោយខ្យល់កន្ត្រាក់ ៣ខ្នង។
២.សុខភាព និងការ ថែទាំសុខភាពក្នុងសហគមន៍ សាខាបានធ្វើការចែកអំណោយដល់ស្ត្រីកំពុងបំបៅកូន ស្រ្តីមានផ្ទៃពោះ កុមាកំព្រា អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣៣០នាក់។
៣.ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។
៤.ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ដែលមានទីស្នាក់ការ អនុសាខាចំនួន០៤ក្រុង ស្រុក លើកលែងតែក្រុងកោះរ៉ុង ពុំទាន់មានទីស្នាក់ការអនុសាខាបំរើការងារ ព្រមទាំងបានខិតខំពង្រីកសមត្ថភាពមន្ត្រីនៅតាមអនុសាខាទាំង០៥ក្រុង ស្រុកក្នុងគោលបំណងបំពេញចំណេះដឹង និងការងាររដ្ឋបាលមួយចំនួនក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទោះបីគណៈកម្មការរបស់មិនសូវបានប្រជុំញឹកញាប់នោះទេ ក៏ប៉ុន្តែយើងបានធ្វើសកម្មភាពបានល្អក្នុងការងារជាច្រើន មានដូចជាការរៀបចំចាត់ចែង ការផ្តល់អំណោយសង្គ្រោះទៅលើគោលដៅដែលមានការពាក់ព័ន្ធ យើងបានធ្វើក្នុងក្របខណ្ឌសាខា អនុសាខាក្នុងសកម្មភាពមនុស្សធម៌ ហើយក៏បានរាយការណ៍ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមនកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមក្រុង ស្រុក មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខា បានធ្វើការដោះស្រាយនាំយកអំណោយសង្គ្រោះចែកជូនបងប្អូនប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា ហើយគ្រប់កម្មវិធីនានា មានដូចជាកម្មវិធីស្ត្រី កម្មវិធីអ្នកជំងឺអេដស៍ និងកម្មវិធីផ្សេងៗទទួលបានលទ្ធផលល្អ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកាទក្រហមខេត្ត បានណែនាំឱ្យអនុសាខាក្រុង ស្រុក ត្រូវកៀគរថវិកាសម្រាប់គ្រប់គ្រងនៅអនុសាខារបស់ខ្លួនឯងដូចជា ការចំណាយរដ្ឋបាល និងអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនានា។ ទន្ទឹមនោះ យើងត្រូវគ្រប់គ្រងចំណូលឱ្យមានសុវត្ថិភាព គណនេយ្យភាព តម្លាភាព ដែលជាការរៀនសូត្រក្នុងការគ្រប់គ្រងថវិកា ពិសេសដើម្បីបញ្ជាក់ពីមន្ត្រីថ្នាក់ក្រុង ស្រុករបស់យើងចេះគ្រប់គ្រងអ្វីខ្លះ យើងត្រូវម្ចាស់ការចុះធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន ស្របទៅនឹងវិមជ្ឍការហិរញ្ញវត្ថុក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព ព្រោះយើងបានធ្វើការកែទម្រង់រយៈពេលពីរ បីឆ្នាំនេះដែលអាចនិយាយបានថា យើងម្ចាស់ការទ្រទ្រង់ថវិកាខ្លួនឯងបានដោយធ្វើការដោះស្រាយម្ចាស់ការដោយខ្លួនឯងបាន ដោយឡែកចំពោះគ្រោះធម្មជាតិធំៗសាខាកាកបាទក្រហមខេត្ត នឹងចុះប្រតិបត្តិការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង