**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់

ក្រុមមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះពិនិត្យទីតាំងឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ នៃខេត្តកំពង់ធំ

ភ្នំពេញ៖ ដោយទទួលបានការណែនាំរបស់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រុមមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ហ៊ែល តូនី អនុប្រធានក្តាប់រួម និងលោក សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចុះពិនិត្យអធិការកិច្ចលើទីតាំង ដែលបានឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តតំបន់ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពេលចុះពិនិត្យជាក់ស្តែងនោះ ថ្នាក់ដឹកនាំ និងក្រុមមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត និងមន្រ្តីអាជ្ញាធរមូលដ្ឋានស្រុកឃុំពាក់ព័ន្ធ បានពិនិត្យឃើញថា ផ្ទៃដីស្ថិតក្នុងតំបន់៣ ត្រូវបានក្រុមឈ្មួញឃុបឃិតគ្នា ធ្វើការឈូសឆាយ ដើម្បីពង្រីកផ្ទៃដីស្រែប្រាំង ឬស្រូវប្រដេញទឹកបន្ថែមទៀត បើទោះបីតំបន់នេះត្រូវបានរាជរដ្ឋាភិបាល បានធ្វើការកាត់ឆ្វៀលជូនកន្លងមកក៏ដោយ។

សូមបញ្ជាក់ថា ទីតាំងតំបន់ដីវាលក្រោមស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាល បានធ្វើការកាត់ឆ្វៀលផ្ទៃដីពីតបន់៣ មកតំបន់២ ទំហំ ៣៤១៥៩ហិកតា ៧០អា ស្មើ៨៦៦១គ្រួសារ សម្រាប់អាស្រ័យផល និងកាត់ពីតំបន់២ មកតំបន់១ ទំហំ ១៧ ៣៣៩ហិកតា ៥៦អា ស្មើ ១០ ៨០៣ គ្រួសារ សម្រាប់លំនៅដ្ឋាន។

បន្ទាប់ពីចុះពិនិត្យជាក់ស្តែងលើទំហំផ្ទៃដី ដែលទទួលរងការឈូសឆាយទន្ទ្រានរួចមក ថ្នាក់ដឹកនាំ និងក្រុមមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប បានរៀបចំកំណត់ហេតុ និងបានឲ្យអាជ្ញាធរខេត្ត ស្រុក និងឃុំពាក់ព័ន្ធទីតាំងទន្រ្ទាននេះ ទទួលស្គាល់ និងសន្យាការពារមិនឲ្យមានការដាំដុះនៅលើដីដែលបានទន្រ្ទាននេះឡើយ បើពុំនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយក៏ត្រូវបន្តសកម្មភាពស្វែងរកបុគ្គលឈ្មួញ ដែលបានប្រព្រឹត្ត យកមកដោះស្រាយតាមនីតិវិធីច្បាប់។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប ក៏បានណែនាំឲ្យម​ន្រ្តីទាំងអស់ ត្រូវបន្តកិច្ចសហការ និងអនុវត្តតាមស្មារតីនៃតួនាទី និងការទទួលខុសត្រូវដូចបានកំណត់ក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាប គឺជាស្ថាប័នមួយដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងអាណត្តិការងារសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប។ ដោយឡែកក្នុងស្មារតីខ្លឹមសារមាត្រា៤ អនុក្រឹត្យលេខ ១៩៧ អនក្រ.បក បានចែងថា អាជ្ញាធរទន្លេសាបមានភារកិច្ចធ្វើអធិការកិច្ចលើសកម្មភាពដែនព្រៃលិច និងព្រៃលិចទឹក រួចធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី ដើម្បីមានវិធានការសម្រេច៕

អត្ថបទដែលជាប់ទាក់ទង