**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ឯកឧត្តម អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន នឹងបង្កើតស្ថានីយបណ្តុះកូនឈើលក្ខណៈអន្តរជាតិ នៅក្នុងខេត្តចំនួន៤នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន៤កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។

ក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង៤កន្លែងខាងលើ អាចមានសមត្ថភាពបណ្តុះកូនឈើ ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗ ដូចជា៖
– បណ្តុះកូនឈើតូចៗ ជូនប្រជាពលរដ្ឋយ៉ាងតិចជាង ១លានដើម ដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិ
– បណ្តុះ និងថែទាំកូនឈើឱ្យធំល្មម ដើម្បីជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន
– ថែទាំកូនឈើឱ្យធំ សម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុង ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត មានភាពបៃតង។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ នឹងទាក់ទាញបានការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាននូវទេសចរណ៍គោលដៅកម្សាន្តបៃតង។ ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ ឱ្យរកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរណ៍។

សូមបញ្ជាក់ថាគម្រោងរៀបចំស្ថានីយបណ្តុះកូនឈើនៅក្នុងភូមិសាស្រ្តទាំង៤ ខាងលើ ជំរុញភាពបៃតង ដែលជាមុំដ៏សំខាន់មួយក្នុងចំណោមមុំបី នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ រួមមាន ស្អាត បៃតង និងចីរភាព ដែលបាននិងកំពុងផ្សព្វផ្សាយ ព្រមទាំងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កន្លងមក ក្រសួងបរិស្ថាន បានបង្កើតយុទ្ធនាការ១០ តុលា ចែកជូនកូនឈើដល់ប្រជាពលរដ្ឋយកទៅដាំ ចំនួន១លានដើមក្នុង១ឆ្នាំ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤នេះតទៅ ដែលក្នុងនោះយុទ្ធនាការរៀបចំឡើង ដើម្បីដាំដើមឈើឱ្យច្រើនជាងការកាប់ ហើយ រួមទាំងវិធានការ៤ចំណុចរបស់ក្រសួងបរិស្ថាន លើការពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០% នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង