**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

សម្ដេចធិបតី ប្រកាសហាមពិធីករ ពិធីការិនី ផ្សព្វផ្សាយការសេពគ្រឿងស្រវឹងលើឆាកតន្ដ្រី

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋលមន្ត្រីនៃកម្ពុជា បានប្រកាសហាមពិធីករ ពិធីការិនី កុំធ្វើការផ្សព្វផ្សាយសកម្មភាពសេពគ្រឿងស្រវឹងនៅលើឆាកតន្ដ្រី។

សម្ដេចធិបតី បានក្រើនរម្លឹក គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការហៅមនុស្សឱ្យឡើងទៅលើឆាក ហើយគាស់គ្រឿងស្រវឹង ដែលជាកំហុសខុសឆ្គងយ៉ាងខ្លាំង។ ចំណែកឯ ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ត្រូវរួមគ្នាទប់ស្កាត់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងស្នើឱ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នារក្សាតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបជូនថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧នៃរដ្ឋសភា វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមការវិវត្តរីកចម្រើននៃបច្ចេកវិទ្យា ព័ត៌មាននាពេលបច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនៈ បាននិងកំពុងបំពេញតួ នាទីភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៏ ឬហេតុការផ្សេងៗ ដែលបានកើតឡើងទាំង ក្នុងប្រទេស និងពិភពលោក។ បន្ថែមពីនេះ ភាពសម្បូរបែប នៃមធ្យោបាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នាពេលបច្ចុប្បន្ន ក៍បានអនុញ្ញាតឱ្យសាធារណជនអាចទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង