គណបក្សប្រជាជនកម្ពុជា ប្រកាសលទ្ធផលកិច្ចប្រជុំពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សរុស្សីរួបរួម អំពីកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ
ភ្នំពេញ៖នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្សីរួបរួម (URP) អំពីកិច្ចសហប្រតិបត្តិការរវាង គណបក្សទាំងពីរ និងបញ្ហាដែលជាក្តីកង្វល់រួម ក្នុងន័យពង្រឹងទស្សនទានរួម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ៕