**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់កងទ័ពជើងគោក បន្តកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងការបំពាក់យុទ្ធោបករណ៍ផ្សេងៗ

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងការបំពាក់យុទ្ធោបករណ៍ផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក សូមបន្តទម្រង់ពង្រឹងរចនាសម្ព័ន្ធ ដែលបានកែសម្រួលរួច ពង្រឹងសមត្ថភាពរបស់កម្លាំង ដែលបានរៀបចំរួច និងការបំពាក់ផ្សេងៗ»។

បន្ថែមពីនោះទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានឲ្យបន្ដពិនិត្យ ក្នុងករណីចាំបាច់ ដើម្បីធ្វើការកំណែទម្រង់រចនាសម្ព័ន្ធបន្ដ ព្រោះសភាពការណ៍ប្រែប្រួល សភាពការណ៍វិវត្ដន៍ បច្ចេកវិទ្យាវិវត្ដន៍ យុទ្ធវិធីវិវត្ដន៍ ទាមទារឲ្យកងកម្លាំង របស់យើងត្រូវវិវត្ដន៍ផងដែរ។

សម្តេចធិបតី បានលើកឡើងថា «យើងមិនអាចប្រយុទ្ធនូវសង្គ្រាមអនាគត ផ្អែកលើយុទ្ធវិធីអតីតកាលទាំងអស់នោះទេ»។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានណែនាំឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក បន្តស្រាវជ្រាវហ្វឹកហាត់ ដើម្បីឆ្លើយតបការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងស្ថានភាពរបស់ពិភពលោកផងដែរ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញផែនការកែទម្រង់ និងកសាងកងទ័ពជើងគោករយៈ ពេល ២០ ឆ្នាំ (២០១៨-២០៣៨) ដោយបានកំណត់ការងារអាទិភាពមានដូចជា៖
ទី១-ពង្រឹងផែនការប្រៀប ការពារ ជាតិ
ទី២-កែសម្រួលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ឲ្យ សម ស្របទៅតាមស្ថានភាពបន្ទាត់ព្រំដែន
ទី៣-កសាងអគារស្នាក់នៅជុំរំជុំរក របស់បណ្តាអង្គភាពតាម បន្ទាត់ ព្រំដែន កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹក និងកងការពារព្រំដែន
ទី៤-កែលម្អកម្មវិធីហ្វឹកហ្វឺន នៅតាមបណ្តាអង្កភាព និងបណ្តុះបណ្តាលកសាងយោធាចារ្យវ័យក្មេងគ្រប់ជំនាញនៅតាមបណ្តាសាលា
ទី៥-ធ្វើទំនើបកម្មសម្ភារ និងសព្វាវុធទូទាំងកងទ័ពជើងគោកតាមដំណាក់កាល ៕

អត្ថបទដែលជាប់ទាក់ទង