**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

និស្សិតថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំនិស្សិតថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភា កម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមប្រធានបទ «បញ្ញវន្ត និងបុរាណស្ថាននៃវប្បធម៌ធម្មជាតិ»។

ជាការពិតណាស់ ឧទ្យានតេជោសែនឫស្សីត្រឹបគ្របដណ្ដប់លើផ្ទៃដីចំនួន ១១៤.៣៥គីឡូម៉ែត្រក្រឡា និងមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ការិយាល័យធ្វើការ ស្រះចិញ្ចឹមត្រី ផ្ទះលំហែ ផ្ទះលើដើមឈើ កន្លែងផលិតទឹកដោះគោ កន្លែងចិញ្ចឹមគោទឹកដោះ កន្លែងចិញ្ចឹមក្របី សួនដំណាំ សួនលំហែកាយ ចំការស្មៅ នេពានិងរុស្ស៊ី សួនសត្វប្រើស និងឡស្លដែកបុរាណជាដើម។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសំខាន់ៗមួយចំនួនដូចជា៖
ទី១៖ បង្ហាញឱ្យឃើញពីសក្តានុពលដ៏សំបូរបែបនៃឧទ្យាន ទាំងរូបីនិងអរូបី (ធម្មជាតិ និងវប្បធម៌)
ទី២៖ បង្ហាញអំពីសមិទ្ធផលនៃឧទ្យាន រួមមាន៖ ការចិញ្ចឹមគោទឹកដោះ, ក្របី ពពែ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលមាននៅក្នុងឧទ្យាន
ទី៣៖ បង្ហាញអំពីបុរាណស្ថាន នៃទីតាំងឡស្លដែកបុរាណដែលមានអាយុកាលមួយពាន់ឆ្នាំ
ទី៤៖ ស្វែងយល់អំពីស្ថានភាព នៃជីវភាពរស់នៅរបស់ជនជាតិភាគតិច និងប្រជាពលរដ្ឋនៅមូលដ្ឋាន
ទី៥៖ បណ្តុះនូវគំនិតស្រលាញ់ ចូលរួមថែរក្សា និងការពារធនធានព្រៃឈើ សត្វព្រៃ និងសត្វស្លាបកម្រដែលនៅសេសសល់ សម្រាប់កូនចៅជំនាន់ក្រោយ
ទី៦៖ រឹតចំណងសាមគ្គីភាព មិត្តភាព និងសាងនូវអនុស្សាវរីយ៍ល្អ រវា និស្សិត សាស្រ្តាចារ្យ គ្រូបង្រៀន និងថ្នាក់ដឹកនាំ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងថា «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប មិនត្រឹមតែជាទីតាំងធម្មជាតិដ៏ស្រស់ស្អាត និងសំបូរបែប នោះទេ ឧទ្យាននេះក៏ជាទីកន្លែងផ្សារភ្ជាប់បេះដូងរបស់បញ្ញវន្តផងដែរ ព្រោះនៅពេលបេក្ខជនបណ្ឌិត ឬនិស្សិតដែលបញ្ចប់ការសិក្សា ហើយត្រូវសរសេរនិក្ខេបបទឬសារណាលើប្រធានបទ ដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ និងវប្បធម៌ ពួកគាត់អាចអញ្ជើញមកកាន់ទីតាំងឧទ្យាននេះបានគ្រប់ពេលវេលាទាំងអស់»។
ជាងនេះទៅទៀត បណ្ឌិតសភាចារ្យប្រធាន ក៏បានលើកឡើងថា ឧទ្យានតេជោសែនឬស្សីត្រឹបបើកទ្វារទទួលស្វាគមន៍បងប្អូនខ្មែរគ្រប់ស្រទាប់មកទស្សនាធម្មជាតិវប្បធម៌ និងសមិទ្ធផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងរៀបចំនិងអភិវឌ្ឍ។

ក្នុងរយៈពេលបីថ្ងៃពីរយប់នេះ និស្សិតទាំងអស់ពិតជាទទួលបាននូវភាពសប្បាយរីករាយ និងទទួលបាននូវចំណេះដឹងជាច្រើនផងដែរទាក់ទងនឹងដំណើរការរៀបចំកសាងឧទ្យាន ការអភិរក្សធនធានធម្មជាតិ និងការកៃឆ្នៃផលិតផលនានាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមនិស្សិត ក៏បាននាំយកអំពូលសូឡាចំនួន៥០គ្រឿង ព្រមទាំងកាមមេរ៉ាថតសត្វចំនួន ៣គ្រឿង ប្រគល់ជូនលោកបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងឧស្យានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង