**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ឯកឧត្ដម សំរិទ្ធ ឌី ប្រាប់ឲ្យមន្ដ្រីប្រចាំការ ច្រកទ្វារអន្តរជាតិជាប់ព្រំដែន ខិតខំដោះស្រាយបណ្តឹងតវ៉ាពលករខ្មែរ ឆ្លងកាត់ព្រំដែន

ភ្នំពេញ៖ ឯកឧត្ដម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែររបស់កម្ពុជា បានប្រាប់ឲ្យមន្ដ្រីប្រចាំការ ច្រកទ្វារអន្តរជាតិជាប់ព្រំដែន ត្រូវខិតខំយកចិត្តទុកដាក់ ដោះស្រាយបណ្តឹងតវ៉ាពលករខ្មែរ ឆ្លងកាត់ព្រំដែន ត្រូវមានប្រព័ន្ធឆ្លើយតបជាបន្ទាន់។

ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ដំណើរចេញ-ចូលពលករ នៅខេត្តកោះកុង និងមានការចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឪវាទ។ កិច្ចប្រជុំនេះ រៀបចំឡើង នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចាំយាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ ឯកឧត្ដម សំរិទ្ធ ឌី ក៏បានឲ្យអាជ្ញាធរខេត្តកោះកុង និងអង្គភាពមន្ទីរ សមត្ថកិច្ចជំនាញ នៅតាមព្រំដែនច្រកទ្វារអន្តរជាតិចាំយាម ត្រូវបន្តចូលរួមយ៉ាងសកម្មធ្វើយ៉ាងណា ក្តោបក្តាប់ព័ត៌មាន និងជួយសម្របសម្រួល ដំណើរចេញចូលរបស់ពលករ និងដោះស្រាយរាល់បណ្តឹងតវ៉ាផ្សេងៗ ឲ្យបានល្អប្រសើរ។

ឯកឧត្ដម សំរិទ្ធ ឌី បានពន្យល់ថា រាល់ការទទួល និងដោះស្រាយបណ្ដឹងតវ៉ានានា របស់ពលករខ្មែរ ពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន ត្រូវរៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់ ដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពមិនប្រក្រតី នៅច្រកទ្វារព្រំដែនអន្តរជាតិ។

ឯកឧត្ដម សំរិទ្ធ ឌី ក៏បានណែនាំ ដល់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូល របស់ពលករខ្មែរខេត្តកោះកុង ត្រូវដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្តីណែនាំ ដើម្បីលុបបំបាត់ ការយកកម្រៃក្រៅផ្លូវការ សម្រាប់ការធ្វើដំណើរចេញ-ចូល នៅតាមច្រកទ្វារព្រំដែនសំដៅសម្រួល ដល់ការធ្វើដំណើរចេញ-ចូល របស់ពលករនៅតាមព្រំដែន។

លោកជំទាវ មិថុនា ភូថង បានលើកឡើងថា រាល់ការកើតទុកមិនសុខចិត្ត របស់ពលករចេញចូលតាមព្រំដែន គឺពួកគាត់អាចសរសេរជាលិខិត ដាក់ក្នុងប្រអប់សំបុត្រអន្តោប្រវេសន៍ ឬប្តឹងចូលមក Hotline facebook Webpage របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកជំទាវអភិបាលខេត្តកោះកុង អះអាងថា អាជ្ញាធរខេត្ត បានចាត់វិធានការ បាននឹងកំពុងអនុវត្តទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ សារធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង