រដ្ឋបាលខេត្តតាកែវ អញ្ជើញស្វាគមន៍គណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម របស់រដ្ឋបាលខេត្ត
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង ឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម របស់ រដ្ឋបាលខេត្តតាកែវ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោកនាយរងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធានមន្ទីរកិច្ចការនារី ព្រមទាំងលោក លោកស្រី មន្រ្តីរាជការចំណុះរដ្ឋបាលខេត្តពាក់ព័ន្ធជាច្រើនរូបផងដែរ ៕