ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលអគ្គបញ្ជាការដ្ឋានថ្មី នៅភូមិសាស្រ្តបឹងតាមោក
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅភូមិសាស្រ្តបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។