**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ប្រមុខការពារជាតិ៖ អគារអគ្គបញ្ជាការដ្ឋាន នឹងឆ្លើយតបសេចក្តីត្រូវការចាំបាច់នានា នៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងផាសុកភាព

ភ្នំពេញ៖ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កន្លែងធ្វើការជាកន្លែងដែលសំខាន់បំផុត ដូច្នេះការសាងសង់អគារអគ្គបញ្ជាការដ្ឋាន នឹងជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងការបំពេញសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ។

ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាននៅពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដំណើរការបោះជំហានយ៉ាងស្វាហាប់រយៈពេល៥ខែគត់ និងបាននាំមកនូវសមិទ្ធផលគួរជាទីមោទនៈជូនជាតិមាតុភូមិ។

ឯកឧត្ដម បានបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ព គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះសម្រាប់ទិសដៅនៃការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខ ដែលបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍនិងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកងទ័ពនៅតែជារបៀបវារៈដ៏សំខាន់ សម្រាប់ពង្រឹងរៀបចំនិងកែលម្អ កន្លែងបំពេញការងារប្រចាំថ្ងៃ ដែលប្រព័ន្ធគ្រប់គ្រងការងារនិងបែងចែកមុខងារ តួនាទី ការទទួលខុសត្រូវរបស់អង្គភាពនីមួយៗឱ្យបានច្បាស់លាស់មានសមត្ថភាពវៃឆ្លាតនិងគោរពវិន័យ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានឱ្យដឹងដែរថា កងយោធពលខេមរភូមិន្ទ បានជំរុញការសាងសង់និងធ្វើទំនើបកម្មអង្គភាពកងទ័ពមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដែលរួមមាន ទីស្តីការក្រសួងការពារជាតិ ទីលានបាញ់គ្រាប់ពិត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម រួមជាមួយការកសាងបន្ទាយជំរុំជម្រក លេណដ្ឋាន ផ្លូវ មន្ទីរពេទ្យ នៅតាម កងឯកភាពមួយចំនួនទៀតក្នុងកងយោធពលខេមរភូមិន្ទ។

ឯកឧត្ដម បានបន្តទៀតថា អគារអគ្គបញ្ជាការដ្ឋាននេះ ពេលសាងសង់រួច នឹងបង្ហាញសោភ័ណភាពល្អប្រសើរ សមស្របនឹងភាពរីកចម្រើនរបស់ប្រទេសជាតិលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈបច្ចេកទេស ជារចនាបទស្ថាបត្យកម្ម ធ្វើការសិក្សាតាម រចនាបទបុរាណខ្មែរ រួមផ្សំជាមួយ សម័យទំនើប មានបំពាក់បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញទិន្នន័យ ប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធដ៏ទៃទៀត ដែលនឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពនិងផាសុកភាព ។

សូមបញ្ជាក់ថា តាមការគ្រោងទុក សំណង់អគាររដ្ឋបាល អគ្គបញ្ជាការដ្ឋានថ្មីនេះ គ្រោងនឹងសង់លើផ្ទៃដីសរុបប្រមាណជាជាង ៧៤ ហិកតា ដែលមានប្លង់ ទីតាំងរួមចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ ជាន់។ សាងសង់សាលប្រជុំធំ ដែលអាចដាក់មនុស្សបានរហូត ដល់ទៅ ២១៤៥ នាក់ “កៅអី” អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអគារនៅលើ មានកម្ពស់ ៣ ជាន់៕

អត្ថបទដែលជាប់ទាក់ទង