**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

លោកជំទាវបណ្ឌិត ជា សិរី៖ ប្រព័ន្ធធនាគារកម្ពុជាមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពប្រទេសមួយចំនួនដួលរលំគ្រឹះស្ថានធនាគារ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីចំណុចសំខាន់ៗមួយចំនួន ដែលធនាគារជាតិនៃកម្ពុជាបានធ្វើ ជួយឲ្យប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារ។

លោកជំទាវបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា “ យើងក៏មានមោទនភាព ដែលប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារដូចជា នៅសហរដ្ឋអាមេរិក និងស្វីស ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល ចំពោះប្រទេសកម្ពុជា អត្រាការប្រាក់ឥណទាននៅកម្ពុជា ក៏រក្សាបានស្ថិរភាពល្អបើទោះជាបានកើនឡើងបន្តិចបន្តួច ចំពោះគ្រឹះស្ថានមួយចំនួន បើធៀបនឹងការកើនឡើងនៅបណ្តាប្រទេសនានា ដោយសារការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាល ក្នុងប្រទេសអភិវឌ្ឍន៍ចម្បងៗ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប”។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា «ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែកក្នុងការគោរពតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា និងបន្តខិតខំរក្សាស្ថិរភាព អត្រាការប្រាក់ឥណទាន»។

លោកជំទាវបញ្ជាក់ថា ក្នុងស្ថានភាពដែលការរៀបចំឥណទានឡើងវិញ ត្រូវបានបញ្ចប់ក្រោយវិបត្តិកូវីដ១៩ ហើយសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោកបានប្រឈម នឹងភាពមិនច្បាស់លាស់ខ្ពស់ ជាមួយនឹងការកើនឡើងអត្រាការប្រាក់កម្ចីក្រៅប្រទេស កំណើនឥណទានបានថយចុះមកត្រឹម ៤.៨% ដែលជាអត្រាទាបបំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។ ទោះយ៉ាងណាកំណើនឥណទាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញវិស័យផលិតកម្មដូចជា វិស័យកម្មន្តសាល និងកសិកម្ម ដែលនៅតែមានកំណើនពីរខ្ទង់។

ទន្ទឹមនេះឥណទានមិនដំណើរការ ក៏បានបន្តកើនឡើងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តដាក់ខ្ពស់ លើការត្រួតពិនិត្យ ធនាគារការធ្វើ Stress Test ជាប់ជាប្រចាំ ការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅ លើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។

លោកជំទាវបណ្ឌិត ជា សិរី បានបន្ដថា ប្រឈមនឹងបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជា បានកែសម្រួលការវាយតម្លៃហានិភ័យឥណទាន ដោយបន្ទាបហានិភ័យ ក្នុងការផ្តល់ឥណទាន ទៅកាន់វិស័យអាទិភាពដូចជា កសិកម្ម អប់រំ និងសហគ្រាសធុនតូច និងមធ្យមជាដើម។ទន្ទឹមនេះបទប្បញ្ញាត្តិប្រុងប្រយ័ត្នមួយចំនួនត្រូវបានអនុគ្រោះ ដើម្បីផ្តល់សន្ទនីយភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែច្រើន ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចក៏ដូចជា ពង្រឹងការការពារហានិភ័យនានា ដូចជា ការបន្តអនុវត្តទនាប់ដើមទុនខនស៊ើវេសិនត្រឹម ១.២៥% ការបន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច ជារូបិយប័ណ្ណមក៧% និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប។

លោកជំទាវបណ្ឌិតទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្ថែមថា ដើម្បីបង្កើនចំណេះដឹងដល់សាធារណជន ធនាគារជាតិនៃកម្ពុជា បានបន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងប្រទេស ក្នុងរូបភាពផ្សេងៗដូចជា ការផ្សព្វផ្សាយក្នុងវេទិកា និងយុទ្ធនាការនានា ក៏ដូចជាកិច្ចសហការជាមួយ ក្រសួងពាក់ព័ន្ធរួមមាន ក្រសួងអប់រំយុវជននិងកីឡា លើការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាទូទៅ និងកិច្ចសហការជាមួយក្រសួងកិច្ចការនារី លើការលើកកម្ពស់ហិរញ្ញប្បទានស្ត្រី និងសហគ្រិនស្ត្រី៕

អត្ថបទដែលជាប់ទាក់ទង