**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន

ទូតអ៉ីស្រាអែល អញ្ជើញរដ្ឋមន្រ្តីធនធានទឹកកម្ពុជា ទៅទស្សនកិច្ចសិក្សា ដើម្បីស្វែងរកកិច្ចសហការ និងធ្វើយ៉ាងណាជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកជំទាវ Orna Sagiv’s ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Orna Sagiv’s ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តកសាង និងធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីតួនាទីចម្បងរបស់ក្រសួងក្នុងការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីស្ថានភាពសេដ្ឋកិច្ចនិងសក្តានុពលកសិកម្មរបស់ប្រទេសអ៉ីស្រាអែល។ លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា អ៉ីស្រាអែលជាប្រទេសតូចក៏ពិតមែន ប៉ុន្តែការគ្រប់គ្រងធនធានទឹកនិងវិស័យកសិកម្មមានភាពរីកចម្រើនគួរកត់សម្គាល់។ ជាពិសេស ប្រទេសនេះ ជាប្រទេសដែលគ្រប់គ្រងទឹកកខ្វក់ ឬប្រើប្រាស់ទឹកកខ្វក់ជាថ្មីម្តងទៀត (Water Treatment Recycle) រហូតដល់៩២% បានល្អប្រសើរបំផុតលើសកលលោក។

លោកជំទាវឯកអគ្គរដ្ឋទូតបញ្ជាក់ថា វិស័យកសិកម្មនៅអ៉ីស្រាអែលប្រើបច្ចេកទេសទំនើបដូចជា ប្រព័ន្ធដំណក់ទឹក (Drip Irrigation) ស្រោចស្រពលើប្រភេទដំណាំត្រូវការទឹកតិច ប៉ុន្តែមានទិន្នផលខ្ពស់ និងមានតម្លៃថ្លៃនៅលើទីផ្សារ។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចសិក្សានៅប្រទេសអ៉ីស្រាអែល ក្នុងពេលវេលាសមគួរណាមួយ ដើម្បីស្វែងរកកិច្ចសហការ និងធ្វើយ៉ាងណាជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន តាមរយៈបច្ចេកវិទ្យាទំនើបអ៉ីស្រាអែលដែលកំពុងអនុវត្តលើកិច្ចការធារាសាស្រ្ត និងវិស័យកសិកម្ម។

ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយស្និទ្ធស្នាល និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាមួយក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាលើវិស័យធនធានទឹក ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានការអភិវឌ្ឍរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង