**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

ឯកឧត្តម នេត្រ ភក្រ្តា៖ រាជរដ្ឋាភិបាលបានបើកឱកាស និងផ្តល់ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកវិនិយោគគិន ដើម្បីធ្វើការពិចារណាក្នុងការមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា រាជរដ្ឋាភិបាលបានបើកឱកាស និងផ្តល់ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកវិនិយោគគិន ដើម្បីធ្វើការពិចារណាក្នុងការមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់ឯកឧត្ដមបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ប៊ូ អាប់ឌុលឡា ប្រធានក្រុមហ៊ុន Bu Abdullah Group of Companies មកពីទីក្រុង ឌូបៃ និង លោក Eric Lim នាយកប្រតិបត្តិ នៃក្រុមហ៊ុម Universal Alliance ជាក្រុមហ៊ុនផ្តល់ប្រឹក្សាសាជីវកម្ម និងគ្រប់គ្រងគម្រោងសម្រាប់ អ្នកវិនិយោគផ្ទាល់ពីបរទេស។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមបណ្ឌិត ប៊ូ អាប់ឌុលឡា ប្រធានក្រុមហ៊ុន Bu Abdullah Group of Companies មកពីទីក្រុង ឌូបៃ អមដំណើរដោយ លោក Eric Lim នាយកប្រតិបត្តិ នៃក្រុមហ៊ុម Universal Alliance ជាក្រុមហ៊ុនផ្តល់ប្រឹក្សាសាជីវកម្ម និងគ្រប់គ្រងគម្រោងសម្រាប់ អ្នកវិនិយោគផ្ទាល់ពីបរទេស មានទីតាំងនៅទីក្រុងភ្នំពេញ បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដើម្បីចង់ដឹងពីព័ត៌មានមួយ ចំនួនទាក់ទងពីសក្តានុពលវិនិយោគ ការធ្វើពាណិជ្ជកម្ម និង ចង់ស្វែងយល់ពីវប្បធម៍របស់កម្ពុជា ហើយយកធ្វើការផ្សព្វផ្សាយទៅកាន់ សហភាពអារ៉ាប់រួម ដែលអាចនាំមកនូវឱកាសអាជីវកម្ម និងការអភិវឌ្ឍកាន់តែរីកចំរើនបន្ថែមទៀតដល់ប្រទេសកម្ពុជា ។

ក្រុមហ៊ុន Bu Abdullah មានអាជីវកម្ម ផ្នែកពាណិជ្ជកម្ម លក់រាយប្រេង ឧស្ម័នធម្មជាតិ មាស ម្ហូបអាហារ សំលៀកបំពាក់ និងវិស័យទេសចរណ៍។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូននូវព័ត៌មានមួយចំនួនទាក់ទងទៅដំណើរនៃការអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅមុខជាលំដាប់ ហើយរាជរដ្ឋាភិបាល បានបើកឱកាស និងផ្តល់ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកវិនិយោគគិន ហើយបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីអាចធ្វើការពិចារណាក្នុងការមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា សម្រាប់ជាផលប្រយោជន៍រួមរបស់ក្រុមហ៊ុន និងប្រជាជនកម្ពុជា ។

ឯកឧត្តមបណ្ឌិត ប៊ូ អាប់ឌុលឡា បានសំដែងនូវការរីករាយ ដែលបានទទួលនូវព័ត៌មានផ្សេងៗសម្រាប់ជាមូលដ្ឋានរបស់លោក ក្នុងការពិចារណានាំមកនូវក្រុមហ៊ុននានា មកធ្វើការវិនិយោគនៅក្នុងប្រទេកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង